ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រៅពីសណ្តែកសៀង សហភាពអឺរ៉ុបបន្តកាតព្វកិច្ចនាំចូលឧស្ម័នរាវពីអាមេរិក

ក្រៅពីសណ្តែកសៀង សហភាពអឺរ៉ុបបន្តកាតព្វកិច្ចនាំចូលឧស្ម័នរាវពីអាមេរិក

សហភាពអឺរ៉ុប៖ ក្រៅពីសណ្តែកសៀង សហភាពអឺរ៉ុប​បានបន្តកាតព្វកិច្ចនាំចូល​ឧស្ម័នធម្មជាតិ​រាវ​ពីសហ​រដ្ឋ​អាមេរិក​ ដើម្បី​បន្ទន់ចិត្តរបស់លោកដូណាល់ ត្រាំ ​​ស្របពេលភាគីទាំងពីរកំ​ពុង​មានភា​​ពតានតឹងផ្នែកពាណិជ្ជកម្ម។​​​​

សហភាពអឺរ៉ុប​បានលើកឡើងកាលពីម្សិលមិញ​ថា ​​ខ្លួនកំពុងតែ​​បន្ត​កា​តព្វកិច្ច​បំពេញតួនាទី​តាម​កិច្ច​ព្រម​ព្រៀង​​ជាមួយលោកដូណាល់ ត្រាំ​ ​នៅក្នុងការទិញ​ឧស្ម័ន​ធម្ម​ជាតិរាវ​ហៅ​កាត់ LNG បន្ថែម​ពី​សហរដ្ឋអាមេរិក​  ​បន្ទាប់ពី​លោក Jean-Claude Juncker ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប​ បាន​ព្រម​ព្រៀង​​ធ្វើការ​ដើម្បី​បង្កើន​​ការនាំចូលសណ្តែកសៀង និង​ឧស្ម័ន​ LNG ​​ពីសហរដ្ឋអា​មេរិក​មកកាន់​តំបន់អឺរ៉ុប។​

វិធាន​ការនេះត្រូវបានគេមើលឃើញថា ​ជា​សកម្ម​ភាព​ដើម្បី​បន្ទន់ចិត្ត​របស់​​លោកដូណាល់ ត្រាំ ​ស្រប​ពេល​សហរដ្ឋអាមេរិក​​​និងសហភាព​អឺរ៉ុប​​​កំពុង​មានភាពតានតឹងនឹងគ្នាពាក់ព័ន្ធពាណិជ្ជកម្ម ​ដែល​ឈាន​ដល់​ការដំឡើង​ពន្ធដាក់គ្នាទៅវិញទៅមកនោះ​ និងស្របពេល​សហ​ភាព​អឺរ៉ុប​កំពុង​ធ្វើ​ការជាយូរ​មក​ហើយ​ដើម្បីដោះខ្លួន​​ឲ្យរួចពីការពឹងផ្អែកលើ​ការ​នាំចូល​ឧស្ម័នធម្មជាតិជិត​៤០ភាគរយពីរុស្ស៊ី​។​

លោកស្រី​ Mina Andreeva អ្នកនាំពាក្យគណៈកម្មាធិការ​សហភាពអឺរ៉ុប​ បានប្រាប់អ្នកយកព័ត៌មានថា ​ការ​នាំចូល​ឧស្ម័ន​​ធម្មជាតិពីសហរដ្ឋអាមេរិក​មកកាន់តំបន់អឺរ៉ុប​បាន​កើនឡើងចាប់ពី​ចំណុច​សូន្យ​រហូតដល់​​២,៨ពាន់លាន​ម៉ែត្រគូប ​ចាប់តាំងពី​ការផ្គត់ផ្គង់ដំបូងបានមកដល់​នៅក្នុងឆ្នាំ​២០១៦មក​។​

ការសម្រេចរបស់សហភាពអឺរ៉ុប​ ​ក្នុងការបញ្ចេញ​ទិន្នន័យ​ពាណិជ្ជកម្ម​នេះ​ គឺជារឿង​​ខុសប្រក្រតី​ ហើយ​អាច​ចា​ត់ទុកថា​ជាកា​របន្ទ​ន់ជំហ​រ​របស់ស​ហភាពអឺរ៉ុបផងដែរ ដើម្បី​​ឲ្យលោកដូណល់ ត្រាំ ឃើញថា ​ចរ​ន្ត​ពាណិជ្ជកម្មសេរី​ ពិតជា​អាចផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។​

សូម​​បញ្ជាក់ថា ទីផ្សារសំខាន់បំផុត​​សម្រាប់​ឧស្ម័នធម្មជាតិរាវ​របស់​ស​ហរដ្ឋអាមេរិក​ ​គឺនៅឥណ្ឌា ​នៅ​តំបន់ចុងបូព៌ា និង​​​​​តំបន់​អាមេរិកខាងត្បូង​និងអាមេរិកកណ្តាល​ ដោយសហភាព​អឺរ៉ុប​មានកម្រិត​ទាប​ជាង​គេ ​ព្រោះតំបន់នេះ​ពឹងផ្អែកលើការផ្គត់ផ្គង់​ពី​​រុស្ស៊ី​​ដែលមានតម្លៃថោក៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *