ទំព័រដើម / កីឡា / វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ១៣គ្រឿង ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា

វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ១៣គ្រឿង ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា

វ៉ូវីណាម៖ គិតមកដល់ត្រឹមព្រឹកថ្ងៃទី១០ ខែសីហា នេះ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាម កម្ពុជាបានយកឈ្នះមេដាយសរុបចំនួន១៣គ្រឿងហើយ ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៧គ្រឿង ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ា ដែល ដំណើរការជាផ្លូវការបាន២ថ្ងៃហើយ។

ថ្លែងប្រាប់គេហទំព័រ ហង្សមាស នៅថ្ងៃសុក្រនេះ, លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាម កម្ពុជាថ្លែងប្រាប់ពីប្រទេសមីយ៉ាន់ម៉ាមកថា មេដាយដែលកម្ពុជាកំពុងក្តោបក្តាប់ក្នុងដៃនាពេលនេះ គឺមានមេ ដាយសរុបចំនួន១៣វិញ្ញាសា ក្នុងនោះឈ្នះមេដាយមាស៣គ្រឿង ដែលដណ្ដើមបានលើវិញ្ញាសាសម្ដែង ដោយ កីឡាការិនីម្នាក់ និងកីឡាករ ៣នាក់, វិញ្ញាសាសម្ដែងបុរស ២នាក់ និងវិញ្ញាសាប្រយុទ្ធបុរស។ កីឡាករ​ ប្រាក់​ សុវណ្ណនី​ និង​ សុខ​ សម្បត្តិ​ ឈ្នះមេដាយប្រាក់១គ្រឿង លើប្រភេទវិញ្ញសារវាយគូរបុរស, កីឡាការិនី​ ពៅ​ សុខា​ ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង​ លើវិញ្ញាសារ​មេដាវនារី, កីឡាករ ម៉េត​ ស៉ារី​ ឈ្នះមេដាយប្រាក់១គ្រឿង​ លើវិញ្ញាសារ​មេគុនដាវបុរស​, កីឡាការិនី​ សុក​ សុភី​ យកឈ្នះកីឡាការិនីហ្វីលីពីន​ នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ​ ដើម្បីឡើង ទៅដណ្តើមមេដាយមាស។ កីឡាការិនី​ ហ៊ឹម​ ដាណេ​ បានចាញ់ម្ចាស់ផ្ទះដោយការចាប់ឆ្នោត​ បន្ទាប់ពី ស្មើពិន្ទុទាំង៣ទឹក​ និងបន្តស្មើនៅទឹកបន្ថែម។​ បរាជ័យនេះ​បានធ្វើឲ្យ ហ៊ឹម ដាណេ ទទួលបានត្រឹមមេ ដាយ សំរឹទ្ធិ។ លោកអ៊ូ រតនា បញ្ជាក់ថា ម្សិលមិញ កម្ពុជាឈ្នះមេដាយ៩គ្រឿង និងនៅព្រឹកថ្ងៃទី១០ សីហា នេះ អត្តពលិកកម្ពុជាឈ្នះមេដាយ៤គ្រឿងបន្ថែម ខណៈនៅពេលល្ងាចថ្ងៃសុក្រទី១០ សីហា នេះ យើងនៅសល់ វិញ្ញាប្រយុទ្ធ និងសម្តែងជាច្រើនទៀត ក្នុងនោះវិញ្ញាសាប្រយុទ្ធចំនួន៣ ដែលកម្ពុជាត្រៀមចូលដល់វគ្គផ្តាច់ព្រ័ត្រ ដូច្នេះកម្ពុជានឹងឈ្នះមេដាយបន្ថែមទៀត។

សូមបញ្ជាក់ថា សម្រាប់បេសកកម្មរបស់វ៉ូវីណាមកម្ពុជា នៅក្នុងជើងឯកអាស៊ីអាគ្នេយ៍ ដែលមានប្រទេស សរុបចំនួន៨នោះ គឺនៅសល់៣ថ្ងៃទៀត ដែលកម្ពុជារំពឹងថានឹងបន្តឈ្នះមេដាយជាច្រើនទៀត៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *