ទំព័រដើម / កីឡា / កីឡាករយានយន្តកម្ពុជាប្រកាសពីការចូលរួម Asia Cross Country Rally 2018 ចេញពីថៃ និងបញ្ចប់នៅកម្ពុជា

កីឡាករយានយន្តកម្ពុជាប្រកាសពីការចូលរួម Asia Cross Country Rally 2018 ចេញពីថៃ និងបញ្ចប់នៅកម្ពុជា

កីឡាយានយន្ត៖ កីឡាករយានយន្តកម្ពុជាមកពីក្លឹប KARA គាំទ្រដោយសហព័ន្ធកីឡាយាន្តកម្ពុជា​បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបស័គ្គ កម្រិតអាស៊ី Asia Cross Country Rally 2018 ដែលគ្រោងនឹងចាប់ផ្តើមចេញដំណើរប្រកួតពីប្រទេសថៃ និងឆ្លងចូលមក បណ្តាខេត្តមួយចំនួននៃទឹកដីកម្ពុជា និងបញ្ចប់នៅរាជធានីភ្នំពេញ។ នេះបើតាមការប្រកាសឲ្យដឹងនៅក្នុងសន្និ សីទសារពត៌មាន កាលពីល្ងាចម្សិលមិញ នៅភោជនីយដ្ឋាន Moto Café។

លោក ហូ សិទ្ធិគុណ តំណាងក្លឹប KARA គូសបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវចេញដំណើរពីប៉ាតាយ៉ា ប្រទេសថៃមកបញ្ចប់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយនេះគឺជាការចូលរួមជាលើកទី៣របស់អត្តពលិក កម្ពុជា ដែលកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រណាំងរថយន្ដ និងម៉ូតូឆ្លងកាត់ឧបសគ្គ ដោយមាន រថយន្ដប្រណាំង៣គ្រឿង និងរថយន្ដជំនួយ ២គ្រឿងស្មើនឹងសមាជិក ១៣នាក់ និងម៉ូតូ ៣គ្រឿងស្មើនឹងសមាជិក ៦នាក់ សរុបមានគ្នា ១៩នាក់ ដោយនឹងចាប់ផ្តើមពីប៉ាតាយ៉ានៅថ្ងៃទី១៣ ខែសីហា ហើយមកដល់រាជធានី ភ្នំពេញ ដើម្បីប្រារព្ធពិធីបិទ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ លោក ហូ សិទ្ធិគុណ អះអាងថា សម្រាប់ការចូល រួមប្រកួតលើកនេះ កីឡាករកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីប្រជែងនូវលទ្ធផលដ៏គាប់ប្រសើរមួយយក មកជូនជាតិ បើទោះជាការប្រកួតនេះត្រូវឆ្លងកាត់ឧបសគ្គជាច្រើន និងប្លង់នៃផ្លូវដែលត្រូវប្រណាំងមិនឲ្យកីឡា ករ-កីឡាការិនីចូលរួមទាំងអស់ដឹងមុននោះឡើយ ពោលគឺគណៈកម្មការបច្ចេកទេសឲ្យប្លង់ផែនទីបង្ហាញផ្លូវ ត្រឹម១យប់មុនប៉ុណ្ណោះ។

លោក សូ ឃុនវីរៈ តំណាងឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បាន នាំយកការផ្តាំផ្ញើដល់កីឡាករកម្ពុជាទាំងអស់ធ្វើយ៉ាងណាគិតគូលើសុខភាព សុវត្ថិភាពជាចម្បង ពីព្រោះថា ការ ប្រកួតកីឡាយានយន្តនេះប្រកបដោយគ្រោះថ្នាក់ និងឧបសគ្គជាច្រើន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ដ និងម៉ូតូឆ្លងកាត់ឧបសគ្គឆ្នាំ២០១៨នេះត្រូវប្រកួតឆ្លងកាត់ និង ថៃ-កម្ពុជា ដោយមានអត្តពលិកមកពី៩ប្រទេសចូលរួមមានកម្ពុជា ជប៉ុន ឥណ្ឌូនេស៊ី សាធារណកូរ៉េ ម៉ាឡេស៊ី ប្រ៊ុយណេ តៃវ៉ាន់ អូស្ដ្រាលី និងថៃ ដែលមានរថយន្ដប្រណាំង និងរថយន្ដជំនួយសរុប ១២៧គ្រឿង និងម៉ូតូ ប្រណាំង២៥គ្រឿង សរុបប្រតិភូ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី មានចំនួន ៣៥០នាក់។ នេះជាការ ប្រកួតទ្វីបអាស៊ី លើកទី២១ ដែលមានចម្ងាយផ្លូវ ២៤០០គីឡូម៉ែត្រ ក្នុងនោះមានផ្លូវមានឧបសគ្គ ៨៤០គីឡូ ម៉ែត្រ។ ចំពោះពិធីបិទគ្រោងនឹងធ្វើឡើងរាជធានីភ្នំពេញ និងក្រោមអធិបតីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *