ទំព័រដើម / ព័ត៌មានជាតិ / រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី បានបង្ហាញពីការធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិតនិងគ្រប់វិស័យ ជាមួយ​បណ្តា​ប្រ​ទេសជិតខាង

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី បានបង្ហាញពីការធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិតនិងគ្រប់វិស័យ ជាមួយ​បណ្តា​ប្រ​ទេសជិតខាង

 

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីខាងមុខនេះបានបង្ហាញពីការពេញចិត្តក្នុងការ ពង្រឹងនិងធ្វើកិច្ចសហប្រតិបត្តិការ​លើគ្រប់កម្រិតនិងគ្រប់វិស័យ ជាមួយបណ្តាប្រទេសជិតខាងខ្លួនឲ្យបានកាន់តែជិតស្និទថែមទៀត ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនបានសំដែងការរីករាយ​ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ​ជាមួយ​បណ្តា​​ប្រទេសជាមិត្តនៅជិតខាងទាំងអស់​ដើម្បី​ពង្រឹង​និងអភិវឌ្ឍន៍បន្ថែមទៀត នូវភាពជាអ្នកជិតខាងដ៍ល្អ  មិ​ត្ត​ភាព​ជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ​ជាមួយគ្នា  ដើម្បីជាប្រយោជន៍​សម្រាប់​ប្រជា​ជន​ និងរួមចំណែកដល់​សហ​​គមន៍អាស៊ាន និងដល់សន្តិភាព ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់​និង​ពិភព​លោក​ទាំងមូល។

​ការប្រកាសជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ​​ធ្វើឡើងតាម​រយៈសា​លិខិត​​ ថ្លែង​អំណរ​គុណចំពោះ ប្រមុខ​រដ្ឋា​ភិបាលថៃ ឯ.ឧ ប្រាយុទ្ធ ច័ន្ទអូចា ប្រមុខរដ្ឋាភិបាលវៀតណាម ឯ.ឧង្វៀនស៊ុនហ្វុក  ប្រមុខរដ្ឋា​ភិ​បាល​ប្រទេសឡាវ និង​​​បណ្តារដ្ឋាភិបាលប្រទេសមួយចំនួនទៀត ដែលបានផ្ញើ​សាលិខិត​​​ ចូលរួមអបអរសាទរ​ជូនចំពោះ សម្តេច​​​តេជោហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា ដែល​ទទួលបានជោគជ័យដ៍ត្រចះត្រចង់ក្នុងការបោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាលទី៦  កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨  កន្លងទៅថ្មីៗនេះ។

នៅក្នុងសារលិខិតដដែលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានគូសបញ្ជាក់ថាៈកម្ពុជា បានយកចិត្ត​ទុក​ដាក់បំផុត​ចំពោះ​ទំនាក់ទំនងយូរអង្វែង ជាមួយប្រទេសជិតខាងទាំងអស់​។ ជាក់ស្តែងតាមរយៈទំនាក់ទំនងល្អជាមួ​យ​គ្នានាពេល​កន្លង​មក​យើងបាន​ឃើញការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែល​ឆ្លុះ​បញ្ចាំង​ពីស្មារតីនៃភាពជា​អ្នក​ជិតខាងល្អ  មិត្តភាពជាប្រពៃណី  កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ  និងស្ថិរ​ភាព​យូរ​អង្វែង ជា​ពិសេសនាំ​មកនូវ​ភាព​រុងរឿងរបស់គ្រួសារអាស៊ាន ។

សូមបញ្ជាក់ដែរថាបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវដំណើរការបោះឆ្នោតរបស់ខ្លួន ប្រកបដោយភាពជោគជ័យ​យ៉ាងត្រចះ​ត្រចង់ជាមួយនិងអត្រា អ្នកចូលរួមបោះឆ្នោតយ៉ាងខ្ពស់ជាង៨២%កាលពីពេលថ្មីៗកន្កលងមកនេះ  មាន ប្រ​ទេស​ជា​មិត្ត​ជាបន្តបន្ទាប់បានផ្ញើរសារលិខិត ចូលរួមអបអរ  ជាមួយដំណើរការបោះឆ្នោត  នៅកម្ពុជា ។បណ្តាប្រទេសទាំងនោះ សុទ្ធ​តែ​បាន បង្ហាញពីការ ប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និង​ការពង្រឹង​កិច្ច​សហប្រតិបត្តិការក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថាសម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០មានប្រទេសចំនួន ៥រួចមកហើយ  បាន ប្រកាសគាំទ្រ ដំ​ណើរ​​ការបោះឆ្នោតនៅកម្ពុជា រួមមានប្រទេសឡាវ វៀតណាម ហ្វីលីពីន ថៃ និង ប្រទេសសិង្ហបុរី។ ក្រៅពីប្រទេស​សមាជិក​អាស៊ានទាំងនេះ ក៍នៅមានប្រទេសជាមិត្តមួយចំនួនទៀតដែរដូចជា ប្រ​ទេសចិន និងបណ្តាអង្គការអន្តរជាតិ នានាទៀត ក៏បានប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ៕អត្ថបទ៖ប្រាក់  សុវណ្ណតារា  

Leave a Reply

Your email address will not be published. Required fields are marked *