ទំព័រដើម / ព័ត៌មានជាតិ / ​មាន​ជនមិន​ស្គាល់មុខ​បាន​ហ៊ែក ចូល​ហ្វេសប៊ូក​ផេក របស់សម្តេច​ហ៊ុន សែន

​មាន​ជនមិន​ស្គាល់មុខ​បាន​ហ៊ែក ចូល​ហ្វេសប៊ូក​ផេក របស់សម្តេច​ហ៊ុន សែន


ប្រភព​ពី​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ឱ្យដឹងថា​៖​មាន​ជនមិនស្គាល់មុខ​បាន​ធ្វើ​ឱ្យ​មានភាព​ច្របូក​ច្របល់ ដោយ​ហ៊ែក(Hack)ចូល​Face Book page​​របស់សម្តេចតេជោ​ហ៊ុន​សែន​​​នាយក​រដ្ឋ​មន្ត្រី​នៃរាជរដ្ឋាភិបាល​​។
​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​នៅ​រសៀលថ្ងៃ​សុ​ក្រទី១០​ខែ​សីហាថា៖កាល​ពី​វេលាម៉ោង​១១​ថ្ងៃ​​ដ​ដែ​ល​​​​នេះ មាន​​ក្រុម​​ជន​​មិនស្គាល់មុខ​បាន​ហ៊ែក​(Ha​ck)​ចូល​ហ្វេសប៊ូកផេក របស់សម្តេចតេជោ​ហ៊ុន សែន​ ដែល​មាន​ឈ្មោះ​ថា៖​Samdech Hun Sen, Cambo​d​ian Prime Minister» ។​ ក្រុម​នោះ​​បាន​ចូល​​​​វាយ​ប្រហារ ដោយ​​​បង្ហោះ​​​នូវពត៌​មាន​មិនពិត ដែ​ល​​និយា​យ​ថា៖​សម្តេចតេជោ ហ៊ុន សែន​ បាន​បែង​ចែក​អាសនៈ​ចំនួន​៤ ទៅឱ្យគណបក្ស​​នយោបាយ​​ផ្សេង​ទៀ​ត​។​​​
​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ដដែល​​បដិសេធ​ថា៖​ការ​ផ្សាយ​ពត៌មាន​​រឿង​បែងចែក​អាសនៈ​ទៅ​ឱ្យ​គណបក្ស​​ផ្សេង​នេះ ជា​រឿង​មិនពិត​ទេ គឺក្រុម​អ្នកHack​ ចូល​ហ្វេសប៊ូកផេក ជា​អ្នក​បំ​ភ្លៃ ​ក្នុង​បំណង​បង្កឱ្យមាន​ភាពច្របូក​​ច្របល់​ប៉ុណ្ណោះ ។​​

​​មន្ត្រី​​គណបក្ស​​ប្រជាជនកម្ពុជា​ចាត់ទុក​ថា៖​ក្រុម​​អ្នក​ហ៊ែក​ចូល​ហ្វេស​ប៊ូកផេក របស់សម្ដេចតេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃរាជរដ្ឋាភិបាល​​​នោះ គឺ​ជាក្រុម​ពាន​​វាំង ឬក៏ជាក្រុម​ប្រឆាំង ។ ប៉ុន្តែ​រហូត​មក​ដល់ពេល​នេះ​អ្នកជំនាញ​​ខាង​ពត៌មាន​​វិទ្យា​​អាចគ្រប់​គ្រង ព្រម​ទាំង​​យក​ហ្វេស​ប៊ូក​ផេកនោះ មកកាន់កាប់​បាន​វិញ​ហើយ។​​
​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​អំពាវនាវ ឱ្យ​អន្តរក្រសួងចំនួន​៣ មាន​ក្រសួងមហាផ្ទៃ ក្រ​សួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ព្រមទាំង​ក្រសួងពត៌មាន​ ត្រូវ​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​ទៅ​លើ​​ក្រុម​អ្នក​ហ៊ែក​​ហ្វេសប៊ូក​ផេក របស់សម្ដេចហ៊ុន សែន​នោះ​ជាបន្ទាន់​។​​​
ភ្លាមៗនេះ អគ្គ​​ស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជា​សមត្ថកិច្ច​ជំនាញ ឱ្យ​ស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack)ទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន​​​នេះ​៕ដោយ៖ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *