ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងកសិកម្មជំរុញអោយម្ចាស់កសិដ្ឋានដំាដំណាំឈើហូបផ្លែត្រូវចុះបញ្ជីនៅក្រសួងដើម្បីងាយស្រួលក្នុងការនំាចេញ

ក្រសួងកសិកម្មជំរុញអោយម្ចាស់កសិដ្ឋានដំាដំណាំឈើហូបផ្លែត្រូវចុះបញ្ជីនៅក្រសួងដើម្បីងាយស្រួលក្នុងការនំាចេញ

ភ្នំពេញ៖     ក្រសួងកសិកម្មជំរុញអោយម្ចាស់កសិដ្ឋានដំាដំណាំឈើហូបផ្លែនានានៅកម្ពុជា ត្រូវមកចុះបញ្ជីនៅក្រសួង ដើម្បីមានលទ្ធភាពងាយស្រួលក្នុងការនំាចេញទៅទីផ្សារក្រៅប្រទេស ឬប្រទេសចិនដែលជាទីផ្សារធំរបស់កម្ពុជា។

ឯឧ.ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី ១០ ខែសីហានេះថា ការចុះបញ្ជីរបស់ម្ចាស់កសិដ្ឋាននៅអគ្គនាយកដ្ឋានកសិកម្មនេះមានផលចំណេញច្រើន ដើម្បីទទួលបានជំនាញបច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់អោយមានគុណភាពល្អស្របតាមស្តង់ដារនៃតម្រូវការនាំចេញ។ បន្ថែមពីនេះទៀត ឯឧ. បានអៈអាងថា បន្ទាប់ ពីទទួលបានវិញ្ញាប័នបត្រទទួលស្គាល់ពីក្រសួងហើយនោះ ម្ចាស់កសិដ្ឋានក៏មានភាពងាយស្រួលក្នុងការត្រួតពិនិត្យភូតគាមអនាម័យនឹងការភ្ជាប់ទំនាក់ទំនងនាំចេញជាមួយដៃគូនៅក្រៅប្រទេស ។

ការជំរុញអោយកសិករដំាដំណាំឈើហូបផ្លែចុះនៅអគ្គនាយកដ្ឋានកសិកម្មនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានបើកទីផ្សារទូលាយទទួលយកភោគផលផ្លែឈើរបស់ខ្មែរគ្រប់ប្រភេទទៅកាន់ទីផ្សារប្រទេសចិន ដោយគ្មានកំណត់កូតាឡើយ។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសចិន កាន់តែមានភាពងាយស្រួលថែមទៀតនោះ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាល្លឺម៉ង់ GIZ

GIZ រួមជាមួយក្រសួងកសិកម្ម និងកសិករបានរៀបចំគោលការណ៍ណែនាំស្តីពីការនាំចេញផ្លែឈើ ដើម្បីឲ្យកសិករអាចនាំចេញផលិតផលរបស់ពួកគេស្របតាមលក្ខខណ្ឌកាន់តែងាយស្រួល។

គោលការណ៍ណែនាំនេះ នឹងដាក់បង្ហោះនៅលើប្រព័ន្ធអ៊ីនធើណេតសម្រាប់ការប្រើប្រាស់ជាសាធារណៈនៅលើគេហទំព័ររបស់ក្រសួងកសិកម្មនិងអង្គការ GIZ នៅខែសីហានេះដែលរៀបចំឡើងសម្រាប់តែផលិតផលមួយចំនួនដូចជា ផ្លែស្វាយ ផ្លែចេក និងផ្លែមៀនឬផ្លែតាង៉ែនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននាំចេញកសិផលមួយចំនួនទៅកាន់ទីផ្សារចិន ដូចជា អង្ករ ពោត ដំឡូងមីក្រៀម ហើយត្រៀមនាំចេញចេកអំបូងពណ៌លឿងនៅពេលឆាប់ៗនេះ បន្តទៀតបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា – ចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៃការនាំចេញចេកនេះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨៕អត្ថបទ សិរី រាជ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *