ទំព័រដើម / ព័ត៌មានជាតិ / ខេត្តកំពតកសាងកំពង់ផែទេសចរណ៍អន្តរជាតិដើម្បីត្រៀមធ្វើពិធីបុណ្យសមុទ្រឆ្នាំ២០១៩

ខេត្តកំពតកសាងកំពង់ផែទេសចរណ៍អន្តរជាតិដើម្បីត្រៀមធ្វើពិធីបុណ្យសមុទ្រឆ្នាំ២០១៩

ភ្នំពេញ: ខេត្តកំពតកសាងកំពង់ផែទេសចរណ៍អន្តរជាតិដើម្បីត្រៀមធ្វើពិធីបុណ្យសមុទ្រ​ឆ្នាំ២០១៩  ដែលជួយបង្កើនបរិមាណភ្ញៀវទេសចរកាន់តែច្រើន។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការកសាងកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងជួយទៅដល់ការអភិវឌ្ឍ​​ទេសចរណ៍តំបន់ឆ្នេរ ដែលរួមចំណែកបង្កើនភ្ញៀវបរទេសរួមទាំងលើកស្ទួយវិស័យសេដ្ឋកិច្ច និងសង្គម។ នាពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតក្រោម​គម្រោងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍សម្រាប់កំណើនប្រកបដោយ​បរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ កាលពីព្រឹកថ្ងៃទី៨ ខែសីហា កន្លងនេះឯកឧត្តម បានបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវធ្វើឱ្យរួចរាល់ ហើយបើកដំណើរ​ការមុន​ថ្ងៃបុណ្យសមុទ្រដែលរៀបចំនៅខេត្តកំពតនាចុងឆ្នាំ២០១៩ ដើម្បី

បើកច្រកសមុទ្ររបស់ខេត្តកំពតទៅកាន់ពិភពលោក ដែលប្រែក្លាយខេត្តនេះ​ឲ្យទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ។សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិសាងសង់ក្រោមគម្រោងរបស់ធនាគាអភិវឌ្ឍន៍អាស៊ី លើផ្ទៃដី៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពតដែល រួមមាន ផែចតកាណូត សាឡង់ ម៉ារីន ព្រមទាំង ផ្លូវតភ្ជាប់ឆ្ពោះទៅខេត្ត៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *