ទំព័រដើម / នយោបាយ / ព្រះសង្ឃសម្រេចដាក់ពាក្យប្តឹងលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បិប្រជាធិបតេយ្យទៅក្រសួងមហាផ្ទៃ

ព្រះសង្ឃសម្រេចដាក់ពាក្យប្តឹងលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បិប្រជាធិបតេយ្យទៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ព្រះសង្ឃពីរអង្គតំណាងព្រះសង្ឃពុទ្ធសាសនាកាលពីរសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧បាននិមន្តយកពាក្យបណ្តឹងទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីប្តឹងលោក​ខឹម វេសនាអាយុ៥២ឆ្នាំ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសាបព្រោះវប្បធម៌ជេរប្រមាថសាធារណៈ ប្រមាថព្រះមហាក្សត្រ ញុះញង់បំបែកបំបាក់ជនជាតិខ្មែរ​ ប្រមាថស្ថាប័នសង្ឃ។

ព្រះសង្ឃព្រះនាម ហោ សុខុន ចៅអធិការវត្តច្បារអំពីនិងទីប្រឹក្សាផ្ទាល់របស់អគ្គមហា​សង្ឃរាជទេព រង្ស និងព្រះសង្ឃព្រះនាម មាស រីណានាយករងសាលាបាលី សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានបញ្ជាក់ក្នុងពាក្យបណ្តឹងថាយោងតាមមហា​សន្និបាទមន្រ្តីសង្ឃទូទាំងប្រទេសស្តីពីការទប់ស្កាត់ជនអន្ធពាលទមិឡឥតសាស​នា​ ដែល​មានប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅថាLDPកំពុងធ្វើចលនាយុវជនបំផ្លាញព្រះពុទ្ធសាសនារបស់រដ្ឋ។

ព្រះសង្ឃហោ សុខុនបានមានសង្ឃដីកាថាតាមពាក្យបណ្តឹង​ លើកឡើងថា​លោកខឹម​ វាសនា កាលពីប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ កាលពីប្រមាណ​៥ទៅ៦ឆ្នាំមុនបានប្រព្រឹត្តកំហុសច្រើនចូលក្នុងបទល្មើសដូចជាសាបព្រោះវប្បធម៌ប្រមាថសាធារណៈរឿងនេះប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកចំពោះអ្នកដែលបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងយូធូបសុទ្ធតែមានដឹងបាន និងបានឮដូចជាពាក្យថា”អាឈាមឆ្កែ អាឈាមថោក កូនមីរលាយ អាចោរថង់យាម អាត្រងោល​ កូនមីឈាមឆ្កែ “។

ព្រះសង្ឃដើមបណ្តឹងបានបញ្ជាក់ថា៖ពាក្យបណ្តឹងនេះបានដាក់ចូលទៅជូនលោកប្រធាន​នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ក្នុងនោះលោកខឹម វាសនាបានញុះញង់ប្រមាថព្រះមហាក្សត្រ បង្កើតបដិវត្តន៍ពណ៌ផ្តោលរំលំរាជរដ្ឋាភិបាល ចេតនាបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា។

ព្រះសង្ឃបានអះអាងថា”លោកខឹម វាសនា និងបក្សពួករបស់ខ្លួនតែងបទចម្រៀង​ជេរប្រមាថជាសាធារណៈនិងតែងតែយកវីដេអូរអាសអាភាសរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ថៃ ភូមា ស្រីលង្កា ខ្មែរ ខ្លះដែលខ្លះពិតខ្លះមិនពិតមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ហើយបក្សពួករបស់លោកខឹម វសានាបាននាំគ្នាចែករំលែកបន្ត។លោកលើឡើង​ថា”អ្វីដែលកួរឲ្យហួសចិត្តនោះគឺវីដេអូទាំងនោះជារឿងចាស់ៗ ពីរឬបីឆ្នាំរហូតដល់​១០ឆ្នាំក៍មានភាគច្រើនព្រះសង្ឃបរទេស”។

ព្រះសង្ឃហោ សុខុនបានមានសង្ឃដីកាលើកឡើងថា៖”ក្នុងនោះព្រះសង្ឃខ្មែរមានពិតខ្លះនិងមិនពិតខ្លះ ភាគច្រើនបានដោះស្រាយរួចហើយ។ប៉ុន្តែត្រូវបាលោកខឹម វាសានា​​និងបក្សពួកបានលើកឡើងជាលេសដើម្បីជេរប្រមាថ។ក្នុងនោះលោកខឹម វាសនាបានចោទរដ្ឋាភិបាលសម័យនេះបានធ្វើឲ្យបាត់បង់កោះត្រល់។ចំពោះការញុះញង់បង្កើតបដិវត្តពណ៌ដោយថារដ្ឋាភិបាលនេះមិនមែនជារដ្ឋាភិបាលរបស់យើងទេ ព្រោះរដ្ឋាភិបាលក្បត់យើងហើយ”។លោកបានលើកឡើងថារាល់សកម្មភាពលោកខឹមសុខាទាំងនោះមានវីដេអូដាក់ជូនក្រសួងមហាផ្ទៃផងដែរ។

ព្រះសង្ឃបានលើកឡើងចោទលោកខឹម វាសនាថាបានប្រមាថព្រះអង្គដោយថាក្រដាស​សង្ឃប្រកាសជាក្រាសកិតអាចម៍។បាននិយាយកុំឲ្យមានការធ្វើពិធីបូង​សួង​ មិនឲ្យធ្វើបុណ្យកថិនទាន មិនឲ្យប្រជាពលរដ្ឋគោរពបូជាកន្លែងស័ក្តិសិទ្ធដែលប្រជាពលរដ្ឋខ្មែរធ្លាប់ធ្វើការគោរពរាប់ពាន់ឆ្នាំមកហើយ។ទង្វើរបស់លោកខឹម វាសនាកំពុងធ្វើជាការប្រព្រឹត្តបទល្មើសបង្កើតអបគមន៍ និងបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាស​នា ពុទ្ធសាសនិកជន ខ្មែរទូទាំងប្រទេសនិងទូទាំងពិភពលោក។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *