ទំព័រដើម / តុលាការ / មេក្លោងថ្នាំញៀនជនជាតិចិនម្នាក់និងថ្នាំញៀន​ជិត​១០០គីឡូ​ត្រូវចាប់បញ្ជូនទៅ​តុលាការក្រុង

មេក្លោងថ្នាំញៀនជនជាតិចិនម្នាក់និងថ្នាំញៀន​ជិត​១០០គីឡូ​ត្រូវចាប់បញ្ជូនទៅ​តុលាការក្រុង

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨នេះកម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុងបានបញ្ជូនខ្លួន ជន សង្ស័យជនជាតិចិនម្នាក់និងថ្នាំញៀនជិត១០០គីឡូងក្រាមទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ជិត​៩៨គីឡូ​ចូលមកប្រទេសកម្ពុជា។ពេលនេះតុលាការកំពុងសាកសួរជនសង្ស័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាតខ្លួនបានមានឈ្មោះYAO ZEYE អាយុ33ឆ្នាំជន​ជាតិចិន ត្រូវបានកម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រចាំការ​នៅ​កន្លែង​ផ្ញើ​ឥ​វ៉ា​ន់ចេញ-ចូល​ក្នុង​ប្រទេសនិង​ក្រៅប្រទេសនៃ​ក្រសួង​ប្រៃសណីយ៍​ ដកហូតបាន​​​សារធាតុ​គ្រឿង​ញៀន​​ចំនួនសរុប៩៨,០៤៣.៥៥គីឡូក្រាមប្រភេទថ្នាំគ្រាប់(អ៊ិចស្តាស៊ី) កាលពីថ្ងៃ​ទី០៨ សីហា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ​ ដែល​ឈ្មួញ​ផ្ញើ​តាម​​កញ្ចប់​ប្រៃសណីយ៍ ។

តាមសេចក្តីរាយការណ៍មួយបានឲ្យថា កញ្ចប់បញ្ញើនេះបានផ្ញើពីប្រទេស​អាល្លឺម៉ង់ចូលមក​ប្រទេស​កម្ពុជា​ហើយជនសង្ស័យខាងលើនេះជាអ្នកចាំទទួលកញ្ចប់បញ្ញើនេះនៅប្រៃសណីយ៍។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងស្ថិតនៅក្រោមការសាកសួររបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *