ទំព័រដើម / ព័ត៌មានជាតិ / ផ្លូវបេតុង២ខ្សែ,លូប្រវែង២៥៣០ម៉ែត្រនឹងត្រូវកសាងក្នុងភូមិព្រែកតាគង់១ខណ្ឌមានជ័យ

ផ្លូវបេតុង២ខ្សែ,លូប្រវែង២៥៣០ម៉ែត្រនឹងត្រូវកសាងក្នុងភូមិព្រែកតាគង់១ខណ្ឌមានជ័យ

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញ នឹងកសាងផ្លូវបេតុង២ខ្សែប្រវែង២៥៣០ម៉ែត្រ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ និងដាក់ប្រព័ន្ធលូសង្ខាងផ្លូវ ជូនប្រជាពលរដ្ឋរស់​នៅក្នុងភូមិព្រែកតាគង់១ នៃតំបន់អភិវឌ្ឍន៍បឹងជើងឯក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សំរាប់ប្រជាពលរដ្ឋធ្វើដំណើរអោយមានភាពងាយ ស្រួល។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ នៃសហគមន៍ព្រែកតាគង់១ក្នុងសង្កាត់ចាក់អង្រែលើនាព្រឹកថ្ងៃទី១០ខែសីហានេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងថា “ដោយមើលឃើញពីភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នេះជាច្រើនដំណរមកនោះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋតាមការសន្យារបស់សាលាក្រុងកាលពីពេលមុនបោះឆ្នោត”។

លោកបញ្ជាក់ថា ការសន្យានោះគឺស្ថាបនាផ្លូវបេតុង១ខ្សែ និងដាក់ប្រព័ន្ធលូ ប្រ​វែង១៣៣០ម៉ែត្រ ដោយឡែកថ្ងៃនេះគឺសាលាក្រុងជូនផ្លូវបេតុង១ខ្សែទៀតមានប្រវែង១២០០ម៉ែត្រ។ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាងលើនេះគឺសម្តេច​តេ​ជោហ៊ុនសែននាយករដ្ឋមន្រ្តី បានធ្វើប្រទានកម្មដី ជិត៤០០គ្រួសារ ដើម្បីអោយពួកគាត់មានកន្លែងសង់លំនៅដ្ឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។ ដោយ ៖វេងសំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *