ទំព័រដើម / សន្តិសុខសង្គម / ប្តីរវល់ឡើងចុះដឹកឥវ៉ាន់នៅប្រទេសថៃខ្មែរស្រាប់ប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង

ប្តីរវល់ឡើងចុះដឹកឥវ៉ាន់នៅប្រទេសថៃខ្មែរស្រាប់ប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង

ភ្នំពេញ៖បុរសម្នាក់ហេតុតែមុខរបរការងារដើម្បីជីវិតគ្រួសារខិតខំតស៊ូក្នុងរបរជំនួញជួញដូរដោយដឹកឥវ៉ាន់ពីប្រទេសថៃមកកម្ពុជា ដោយរវល់តែឡើងចុះ ជាមួយមុខរបរ គួរឲ្យសោកស្តាយ គួរឲ្យអាណិត ស្រាប់តែនាងជាប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ផ្សេងទៀត យ៉ាងសោយសុខ ស្រណុកងាយធ្វើរំភើយ គ្រាប្តីមិននៅផ្ទះ អស់រយៈពេល៤ខែ ខាងប្តីតាមដាន រាល់សកម្មភាព ទង្វើរផិតក្បត់របស់ប្រពន្ធ ដឹងរឿងទាំងប្រពន្ធលួចរៀបការ សែនព្រេន ដោយស្ងាត់ៗ ជាមួយប្រុសស្នេហ៍ .

ប្តឺដោយទ្រាំលែងបាននូវទង្វើរ បុកចាក់ដោតទម្លុះបេះដូងប្តី ទើបនៅវេលាម៉ោង ៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ប្តីតាមទាន់ ប្រុសស្នេហ៍កំពុងនៅក្នុងផ្ទះរបស់ខ្លួន លេខ៣៦សេ២០ផ្លូវបេតុង ភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យស្រែកឆោឡោប្រកែកសម្តីមួយប្រ៉ាវ ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ ។

ភាគីខាងប្រពន្ធមានឈ្មោះប្រាក់ ឆវីអាយុ៣៤ឆ្នាំមុខរបរលក់ដូរកាត់ដេររស់​នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ចំណែកភាគីខាងប្តី មានឈ្មោះ សៀ គឹមលី អាយុ៣៧ឆ្នាំ មុខរបរ អ្នកជំនួញខ្មែរ-ថៃ រស់នៅផ្ទះកើតហេតុ តែក្នុងរយៈពេល៤ខែ ខណៈដែលមានបញ្ហាក្នុងគ្រូសារ ច្រើនតែស្នាក់នៅផ្ទះបង ផ្សេងទៀត។ ដោយឡែក ភាគីខាងប្រុសស្នេហ៍ របស់ស្រ្តីខាងលើ ឈ្មោះ ឯក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើត ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្រុកកំណើតជាមួយស្រីស្នេហ៍ ។សូយ សុភាព

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *