ទំព័រដើម / ព័ត៌មានជាតិ / យុវជនត្រូវតែក្លាហានក្នុងការបញ្ចេញមតិ

យុវជនត្រូវតែក្លាហានក្នុងការបញ្ចេញមតិ

 

ខេត្តកណ្ដាល:យុវជនចង់បានប្រទេសមួយមានសុខសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យក្លាយជាប្រទេសមួយមានមុខមាត់លើកឆាក់អន្តរជាតិ។
នេះជាការលើកឡើងរបស់តំណាងយុវជនទូទាំងខេត្តកណ្តាល ក្នុងពិធីអបអរសាទរខួបលើកទី១៩ទិវាអន្តរជាតិសម្រាប់យុវជនថ្ងៃទី១២ សីហា ២០១៨ ដែលមានការចូលរួមពីសំណាក់យុវជនតាមបណ្តារមន្ទីរ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហ ម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសិស្សានុសិស្សប្រមាណជាង៥០០នាក់។

ក្រុមតំណាងយុវជនទាំងគឺចង់ឃើញប្រទេសរបស់ខ្លួន បន្តមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ក្នុងនោះមានវិស័យអប់រំ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់សកលលោកដែលកំពុងអភិវឌ្ឍ ព្រមទាំងប្តេជ្ញាថែរក្សាការពារសន្តិភាព របស់ប្រទេសជាតិជារៀងរហូត ដាច់ខាតមិនឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមវិញនោះទេព្រោះសង្គ្រាមនាំឱ្យកើតមានវិនាសកម្ម ការបែកបាក់ និងប្រទេសជាតិខ្ទេចខ្ទាំ និងសម្លាប់ជីវិតមនុស្ស។
មានប្រសាសន៏ក្នុងពិធីនេះលោក គីម រិទ្ធី អភិបាលរងខេត្ត បានកោតសរសើរដល់ភាពក្លាហានក្នុងការបញ្ចេញមតិល្អៗ របស់យុវជន ហើយលោកក៏បានជំរុញបន្ថែមដល់យុវជនទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ត្រូវបន្តភាពក្លាហានរបស់ខ្លួន និងការបញ្ចេញមតិទៅតស៊ូនៅលើឆាកអន្តរជាតិ។

លោកបានបន្តទៀតថា៖ដើម្បីឲ្យប្រទេសយើង មានសន្តិភាព និងមានការអភិវឌ្ឍន៏ ទៅថ្ងៃខាងមុខគឺត្រូវការចាំបាច់ក្នុងការចូលរួមរបស់យុវជន ហើយយុវជនទាំងអស់គឺត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបង្កើននូវធនធនមនុស្ស បន្តអភិវឌ្ឍប្រទេសជាតិរបស់យើង។

ព្រោះយុវជនជាទំពាំងស្នងឬស្សី និងក៏ជាស សរទ្រូវរបស់ប្រទេសជាតិ ហើយប្រសិនបើទំពាំងប្រកបដោយថាមពល នៅពេលដែលក្លា យទៅជាដើមឬស្សី នឹងមានភាពរឹងមាំ ហើយក៏មិនខុសអ្វីពីប្រទេសមួយដែពោរពេញទៅដោយធមធានមនុស្សប្រកបដោយសសមត្ថភាព ប្រទេសនោះនឹងមានកាន់តែជឿនលឿននោះដែរ ហើយក្រៅអំពីការសិក្សារៀនសូត្រ ក៏ត្រូវខិតខំហាត់ពត់លត់ដំអត្តចរឹកឱ្យបានល្អប្រសើរផងដែរ៕វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *