ទំព័រដើម / តុលាការ / បើកសវនាការលើសំណុំរឿងគាស់ទូរATMរបស់ធនាគារABAនៅខណ្ឌដូនពេញ

បើកសវនាការលើសំណុំរឿងគាស់ទូរATMរបស់ធនាគារABAនៅខណ្ឌដូនពេញ

ភ្នំពេញ៖លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៨បានបើកសវនាការលើបុរសជាតិជាតិរុស្សី​២​នាក់​ពាក់ពន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស តាមមាត្រា៣៥៣.៣៥៧ នែក្រមព្រហ្មទណ្ឌ នឹងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤៥​នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

នៅក្នុងពេលសវនាការជនត្រូវចោទឈ្មោះ ZAMETNYA ALEXANDER អាយុ​៣១ឆ្នាំបានឆ្លើយបដិសេធថាខ្លួនមិនបានលួចលុយក្នុងទូរATM នោះ ដោយ​សារ​តែខ្លួនខ្វះលុយធ្វើដំណើរទៅស្រុកវិញខ្លួនក៏បានជួបបុរសម្នាក់បាននិយាយថាបើចង់បានលុយឲ្យខ្លួនចូលទៅបើកទូរATMនោះហើយថតមកឲ្យខ្លួនមកគេនឹងឲ្យលុយ ចំពោះរឿងប្រើប្រាស់គ្រឿងញៀនខ្លួនមិនបានប្រើនោះទេ។ចំណែកជនត្រូវចោទឈ្មោះ TELENKOV IVAN អាយុ៣០ឆ្នាំ ក៏បានឆ្លើយបដិសេធដែលថាខ្លួនមិនបានចូលទៅគាស់ទូរATMនោះទេ ហើយរឿងប្រើប្រាស់គ្រឿងញៀនខ្លួនមិនបានប្រើទេ។

ក្រោយពីបញ្ចប់សវនសការសួរដេញដោលលោក កុល បុន តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋាននៅតែតម្កល់បទចោទទៅលើជនត្រូវចោទទាំង២នៅដដែលនឹងស្នើសុំឲ្យតុលាការផ្តន្ទាទោសអ្នកទាំងទៅតាមផ្លូវច្បាប់។ហើយក្នុងសំណុំរឿងនេះដែលត្រូវបានលោកចៅក្រមសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី​២៧ខែសីហាឆ្នាំ២០១៨ខាងមុខនេះ។

ជនត្រូវចោទទាំង២នាក់ត្រូវបាននគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ខែធ្នូឆ្នាំ២០១៧ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះ​ទូរ​ATM របស់ធនាគារ ABA នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងដែលចាប់យករួមមាន៖ ខ្សែអេឡិចត្រូនិចប្រើឌុយ USB មួយ កូនកាំបិត​ចុច មួយ លិខិតឆ្លងដែនមួយលេខ 724584016,ម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកមាស ពាក់ស្លាកលេខព្រៃវែង1I-4505 សក់ពាក់ចំនួន១ដុំ និងទូរស័ព្ទដៃចំនួន​៣គ្រឿង ម៉ាកអាយហ្វូន7 Plus ១គ្រឿង ពណ៌ខ្មៅ ម៉ាកNOKIA ចំនួន​២គ្រឿង៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *