ទំព័រដើម / ព័ត៌មានសំខាន់ៗ / ផ្ទុះកន្លែងផ្ទុកអាវុធនៅខេត្ត Idlib ប្រទេសស៊ីរីស្លាប់៣៩នាក់

ផ្ទុះកន្លែងផ្ទុកអាវុធនៅខេត្ត Idlib ប្រទេសស៊ីរីស្លាប់៣៩នាក់

ស៊ីរី៖ ​មនុស្សយ៉ាងតិច​​៣៩នាក់ ​​​បានស្លាប់ និងជាច្រើន​នាក់ផ្សេងទៀត​​​រងរបួស​នៅ​ក្នុង​ហេតុ​ការណ៍​​​​​ផ្ទុះ​​អាវុធ​នៅ​​​ក្នុង​អគារ​មួយ​ក្នុងខេត្ត​ Idlib ​នាភាគពាយព្យប្រទេសស៊ីរី​កាលពីម្សិលមិញ។​

 

យោង​តាម​​អង្គការឃ្លាំមើលសិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាននៅចក្រភពអង់គ្លេស​បាន​ឲ្យ​ដឹងថា ​​ហេតុ​ការណ៍​ផ្ទុះ​​នេះ​​កើតឡើងនៅក្នុង​ក្រុង​ Sarmada ដែលមានទីតាំង​ស្ថិតនៅក្បែរ​ព្រំ​ដែន​តួកគី ​និង​ស្ថិត​នៅភាគ​ខាង​ជើង​ខេត្ត​ ​​ Idlib ​​ហើយថាក្នុងចំណោមអ្នកស្លាប់​ចំនួន​៣៩នាក់ ​​​ក៏​មាន​​ក្មេងៗ​​១២នាក់ផងដែរ ខណៈ​រាប់សិបនាក់ផ្សេង​ទៀត​របួសនិងបាត់ខ្លួន។​​

 

​​ម​នុស្សភាគច្រើននៅក្នុងអគារនេះ​ ​​ត្រូវបាន​គេជឿជាក់ថា ជាសកម្មប្រយុទ្ធ​នៅ​ក្នុង​ក្រុម​គ្រួ​សា​​រ​​អ៊ិ​ស្លាមជីហា​ដ​ ​​ដែល​ភៀសមកខេត្ត​ Idlib ក្រោយត្រូវបានប​ណ្តេញ​ចេញ​ពី​តំបន់ផ្សេងៗ​ទៀតនៅក្នុងប្រទេសស៊ីរី​ ហើយ​មាន​សេចក្តីរាយការណ៍ថា អគារ​ដែលផ្ទុះឆេះនេះមានផ្ទុកអាវុធដែលគេដឹងថា ជារបស់អ្នកជួញ​ដូរ​អាវុធ​ម្នាក់ ប៉ុន្តែ​មូលហេតុនៃការផ្ទុះគេមិនទាន់ដឹងច្បាស់នៅឡើយទេ។​

 

ក្រៅពីអ្នកស្លាប់ ​​ក្រុមអ្នកសង្គ្រោះ​​ក៏បានទាញមនុស្ស១០នាក់​ចេញពី​កម្ទេចថ្ម​មក​វិញ​ទាំង​​នៅមាន​ជីវិតផង​ដែរ​ ​​ក្រោយ​​​ប្រើគ្រឿងចក្រឈូសឆាយដើម្បីកកាយផ្ទាំង​​ថ្ម​ធំៗ។​​

 

ខេត្ត​ Idlib គឺជាតំបន់សំខាន់ចុងក្រោយ​ដែលស្ថិតក្រោម​ការកាន់កាប់​របស់​ក្រុមបះបោរ​ ហើយ​ត្រូវបាន​គេរំពឹងថា ​ជាគោលដៅបន្ទាប់សម្រាប់​កងកម្លាំងរដ្ឋាភិបាលស៊ីរី។​

 

​នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ​ ​រដ្ឋាភិបាលស៊ីរី​ ដែលគាំទ្រដោយរុស្ស៊ី​ និងអ៊ីរ៉ង់ ទទួលបានជោគជ័យ​ជាបន្តបន្ទាប់​នៅក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមបះបោរ​​និងក្រុមរដ្ឋអ៊ិស្លាមជីហាដ​មួយចំនួន​នៅ​ទូទាំង​ប្រទេសស៊ីរី៕ ​

Leave a Reply

Your email address will not be published. Required fields are marked *