ទំព័រដើម / ព័ត៌មានសំខាន់ៗ / មនុស្ស៩នាក់ស្លាប់ និង១៥នាក់រងរបួសនៅក្នុងហេតុការឆេះមន្ទីរពេទ្យនៅកោះតៃវ៉ាន់

មនុស្ស៩នាក់ស្លាប់ និង១៥នាក់រងរបួសនៅក្នុងហេតុការឆេះមន្ទីរពេទ្យនៅកោះតៃវ៉ាន់

តៃវ៉ាន់៖ មនុស្សចំនួន​៩នាក់បានស្លាប់​ និង​១៥នាក់ផ្សេងទៀត​បានរងរបួស​ នៅក្នុងហេតុការណ៍ឆាបឆេះ​ដែល​​​​កើត​ឡើង​នៅពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃច័ន្ទនេះ​​ ​នៅក្នុងមន្ទីរពេទ្យមួយកន្លែង​ដែល​ស្ថិត​​នៅក្បែរ​ទីក្រុងតៃប៉ិ​ កោះ​តៃវ៉ាន់។​​
មនុស្សទាំអស់​ចំនួន​៣៦នាក់នៅក្នុងអគារ​ ​​ដែលរួមមានទាំង​បុគ្គលិកបីនាក់ផង​ ​ត្រូវបានជម្លៀស​​ បន្ទាប់​ពី​​​​អគ្គីភ័យ​​បាន​ឆាបឆេះឡើង​នៅជាន់ទីប្រាំពីរ​នៃអគារមន្ទីរពេទ្យ​កម្ពស់​៩ជាន់​នៅក្នុងទីក្រុង​តៃប៉ិថ្មី។​
យោង​​តាម​​មន្ទី​រពន្លត់​អគ្គីភ័យ​​ដែលទទួលបានដំណឹង​ពីការឆាបឆេះនៅម៉ោង​​​៤និង​៣៦នាទីទៀប​ភ្លឺ​​​​​បាន​​​ឲ្យ​ដឹង​ថា ​​មាន​អ្នកជំងឺ​​ចំនួន​១៦នាក់​គ្មានសញ្ញាថារស់នោះទេ​​​ ហើយ​ក្នុងនោះ​មាន​​៩នាក់​ បាន​ស្លាប់​​ដោយសារឆ្លក់ផ្សែង​ដក​ដង្ហើម​មិនរួច ពេលកំពុង​បញ្ជូនយ៉ាង​​ប្រញ៉ាប់ប្រញាល់ទៅ​កាន់មន្ទីរពេទ្យ​​ ប៉ុន្តែមាន​៧នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​​​​​ឲ្យ​រស់ឡើងវិញ​។​​

ប្រធាន​មន្ទីរ​ពន្លត់អគ្គីភ័យ​ក្រុងតៃប៉ិថ្មី​បាន​ឲ្យដឹងថា ​​មូលហេតុនៃការឆាប់ឆេះ​ កំពុង​ស្ថិត​ក្រោម​ការ​​ស៊ើប​អង្កេត​នៅឡើយ​ ហើយបានបដិសេធសេចក្តីរាយការណ៍​​ដែលថា ​ប្រព័ន្ធបាញ់​ទឹក​ដើម្បី​ពន្លត់​អគ្គីភ័យ​ជាបន្ទាន់​មិន​ដំណើរការនោះ។​​​​

អ្នករងរបួសទាំងអស់ត្រូវបាន​ដឹកតាមរថយន្តសង្គ្រោះបន្ទាន់​ទៅកាន់មន្ទីរពេទ្យ​មួយចំ​នួនដែ​ល​ស្ថិតនៅក្បែរ​កន្លែង​កើតហេតុ​ ហើយមានអ្នករងរបួសចំនួន​១៥នាក់កំពុង​ស្ថិត​នៅ​ក្នុងមន្ទីរពេទ្យ​នៅឡើយ​ ​ដោយមាន​១១នាក់​កំពុង​ស្ថិត​ក្នុងស្ថានភាពធ្ងន់ធ្ងរ។​

​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅកោះតៃវ៉ាន់​​ បានដកស្រង់សំដីរបស់​គ្រួសារ​អ្នកជំងឺមួយចំនួនមកថា  ​ពូកគេ​បាន​ឮសំឡេងផ្ទុះ ​ហើយសង្ស័យថា ​ការឆាបឆេះ​បណ្តាលមកពី​ផ្ទុះបំពង់អុកស៊ីហ្សែន។​​
លោក William Lai នាយករដ្ឋមន្ត្រីកោះតៃវាន់ ​បានចេញមកសូមអភ័យទោស​ដល់​សាធារណជនទាំងអស់​ និង​បានចូលរួម​រំលែកទុក្ខដល់គ្រួសារជនរងគ្រោះទាំងអស់ផងដែរ​ និងបានសន្យាថា ​នឹងស៊ើបអង្កេតរកមូលហេតុពិត​ឲ្យឃើញដើម្បីចៀសវាងកុំ​ឲ្យ​ហេតុការណ៍បែបនេះកើតឡើងម្តងទៀត។​

សូមបញ្ជាក់ថា ​អគ្គីភ័យត្រូវបានពន្លត់​ឲ្យរលត់ទាំងស្រុង​នៅម៉ោង​៥និង​២៧នាទីព្រឹក បន្ទាប់ពី​រថយន្តបាញ់ទឹក​ចំនួន​​​៧៦គ្រឿងនិងអ្នកពន្លត់អគ្គីភ័យចំនួន​២០៨នាក់ត្រូវបានបញ្ជួនមកកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *