ទំព័រដើម / កីឡា / Lewandowski ស៊ុត hat-trick ឲ្យ Bayern លើកពាន German Super Cup

Lewandowski ស៊ុត hat-trick ឲ្យ Bayern លើកពាន German Super Cup

បាល់ទាត់ ៖ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski ធ្វើបាន hat-trick ៣ គ្រាប់ម្នាក់ឯងជួយឲ្យក្រុមយក្សអាល្លឺម៉ង់ Bayern Munich ការពារជើងឯកពាន​មុន​បើក​រដូវ​កាល​ថ្មី German Super Cup បានសម្រេច តាមរយៈការបំបាក់ក្រុម Eintracht Frankfurt ៥-០ កាលពីថ្ងៃអាទិត្យចុង សបា្តហ៍កន្លងមក។

Lewandowski រកបានដោយក្បាល២គ្រាប់នៅវគ្គទី១ ពោលគឺនាទី២១, នាទី២៦ និង គ្រាប់ទី៣នៅនាទី៥៤ ខណៈទាំង៣គ្រាប់នេះកើតចេញពីគែមប្រអប់ដាក់សម្ពាធបន្ថែមទៀត លើ Eintracht Frankfurt។ យ៉ាងណា Frankfurt មិនអាចរកបានបាល់តបវិញទេ​ ស្របពេល កីឡាករពីរនាក់ទៀតរបស់ក្រុមជើងឯកអាល្លឺម៉ង់ គឺ Kingsley Coman និង Thiago Alcantara បានបន្ថែមម្នាក់មួយគ្រាប់នៅនាទី៦៣ និងនាទី៨៥។

សូមរំឭកថា Eintracht Frankfurt ជាម្ចាស់ជើងឯក German Cup រដូវកាលមុន ក្រោម ការដឹកនាំគ្រូបង្វឹក Bayern Munich បច្ចុប្បន្ន​លោក Niko Kovac ដែលកាលណោះ Frankfurt ផ្តួល Bayern Munich ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *