ទំព័រដើម / កីឡា / Jorge Lorenzo ឈ្នះការប្រណាំងម៉ូតូ GP នៅអូទ្រីស

Jorge Lorenzo ឈ្នះការប្រណាំងម៉ូតូ GP នៅអូទ្រីស

ប្រណាំងម៉ូតូ កីឡាករប្រណាំងម៉ូតូ GP ពិភពលោក Jorge Lorenzo បានឈ្នះជើងឯក ការប្រណាំងម៉ូតូធំលើទីលានក្នុងប្រទេសអូទ្រីសនៃកម្មវិធី Austrian Grand Prix កាលពីថ្ងៃ អាទិត្យកន្លងមក ដែលជាជ័យជម្នះលើកទី៣ក្នុងរដូវកាលនេះ ខណៈបេក្ខភាពការពារជើងឯក Marc Marquez បានត្រឹមលេខ២។

Jorge Lorenzo សមាជិកក្រុម Ducati បានមកដល់ទីព្រ័ត្រលើទីលាន Red Bull Ring មុនគេដោយចំណាយពេល៣៩នាទី និង៤០ចុច៦៨៨វិនាទី យកឈ្នះលើមិត្តរួមជាតិអេស្ប៉ាញ Marc Marquez ជិះឲ្យក្រុមហុងដាដែលស្ថិតនៅលេខ២ចំនួន ០ចុច១៣០វិនាទី។ ចំណែកកីឡា​ ករអ៊ីតាលី Andrea Dovizioso ដែលជាមិត្តរួមក្រុមរបស់ Lorenzo ស្ថិតនៅលេខ៣យឺតជាងគេ​១ចុច៦៥៦វិនាទី។

សូមបញ្ជាក់ថា ឆ្លងកាត់១១ទីលានកន្លងមក ម្ចាស់ជើងឯកម៉ូតូ GP ៤សម័យកាល Marc Marquez មានពិន្ទុនាំមុខលើតារាងជើងឯកពិភពលោក២០១ពិន្ទុ, ម្ចាស់ជើងឯកម៉ូតូ GP ៧ សម័យកាលសញ្ជាតិអ៊ីតាលី Valentino Rossi សមាជិកក្រុមយ៉ាម៉ាហាស្ថិតនៅលេខ២មាន ១៤២ពិន្ទុ ខណៈ Jorge Lorenzo លេខ៣មាន១៣០ពិន្ទុ ហើយទីលានទី១២ធ្វើឡើងនៅចក្រ ភពអង់គ្លេស British Grand Prix នាថ្ងៃទី២៦ ខែសីហានេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *