ទំព័រដើម / កីឡា / Ter Stegen ជាវីរបុរសជួយ Barcelona ឈ្នះពាន Spanish Super Cup លើកទី១៣

Ter Stegen ជាវីរបុរសជួយ Barcelona ឈ្នះពាន Spanish Super Cup លើកទី១៣

បាល់ទាត់ ៖ អ្នកចាំទី Marc-Andre ter Stegen បានជួយសង្គ្រោះបាល់ពិន័យ១១ម៉ែត្រ​នៅចុងនាទីចុងក្រោយជួយឲ្យក្លិបអ្នកមានបុណ្យ FC Barcelona យកឈ្នះ Sevilla ២-១ ដើម្បី​គ្រងពានមុនរដូវកាលថ្មីមកដល់ Spanish Super Cup លើកទី១៣ក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃ​អាទិត្យកន្លងមក។

ក្នុងការប្រកួតនេះក្រុមជើងឯករង Copa del Rey រដូវកាលមុន Sevilla ជាអ្នកទម្លុះ​សំណាញ់ទីមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Pablo Sarabia នៅនាទី៩។ ការប្រកួតកាន់​តែជក់ចិត្ត និងស្វិតស្វាញបំផុតរហូតដល់នាទី៤២ខ្សែការពារ Gerard Pique រកគ្រាប់ស្មើឲ្យក្រុម​ ជើងឯក La Liga វិញ។

ចូលដល់វគ្គទី២សមាជិកឈ្នះជើងឯក FIFA World Cup ២០១៨ ជាមួយបារាំង គឺខ្សែ ប្រយុទ្ធវ័យ​ក្មេង Ousmane Dembele ស៊ុតមួយជើងស្តាំចូលទីយ៉ាងអស្ចារ្យឲ្យ Barcelona នាំ មុខវិញម្តងនៅនាទី៧៨។ នៅនាទី៩០បូក Sevilla ស្ទើររកគ្រាប់បាល់បានស្មើទៅហើយ ក្រោយ ពីទទួលបាល់ពិន័យ១១ម៉ែត្រ តែកីឡាករ Wissam Ben Yedder ស៊ុតអត់ចូល ដោយសារអ្នក​ចាំទី Marc-Andre ter Stegen សង្គ្រោះបាល់បាន ហើយក្លាយជាវីរបុរសតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *