ទំព័រដើម / សន្តិសុខសង្គម / មេបញ្ជាការរងអាវុធហត្ថស្រុកខ្សាច់កណ្តាលរបួសធ្ងន់ជួបគ្រោះថ្នាក់ចរាចរណ៍

មេបញ្ជាការរងអាវុធហត្ថស្រុកខ្សាច់កណ្តាលរបួសធ្ងន់ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ ស្រុក​ខ្សាច់​កណ្ដាល​ម្នាក់​ សង្ស័យ​ស្រវឹង​ស្រា​បានបើក​រថយន្ត​ លុចស៊ិស​GX 470 បុកក្បាល​នាគ​ពុះ​ ចែក​ផ្លូវ​បណ្តាលអោយ​អោយ​រងរបួស​ធ្ងន់​នៅ​វេលាម៉ោង​១និង​៣០​នាទី​យប់​ថ្ងៃទី​១២​ខែ​សីហា​ ឆ្នាំ​២០១៨​ ជិត​អគ្គស្នងការ​នគរបាលជាតិ​ផ្លូវ​ព្រះ​នរោត្តម​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។អ្នក​បើក​បរ​ រថយន្ត​មានឈ្មោះ​បាន​ ហ្សង់ ដូណា​ភេទប្រុស​មុខរបរ​ មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ខ្សាច់​កណ្ដាល​ ឋាន​ន្តរសក្តិ​អនុសេ​នីយ៍ទោ​អត្តលេខ​១៦១​​៥១៤​។

តាម​ប្រភព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​ម្នាក់​ ដែល​គេស្គាល់ថា​ ជា​មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​ស្រុក​ខ្សាច់​កណ្ដាល​ ដោយ​សង្ស័យ​ថា​ស្រវឹង​ស្រា​ បានបើករថយន្ត​ម៉ាក​ លុច​ស៊ិស​ GX 470 ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AG 1902 មិន​ដឹង​ថា​គោលបំណង​ទៅណានោះទេ​ គឺបាន​ធ្វើ​ដំណើរ​តាមផ្លូវ​ ព្រះ​នរោតម្ត​ ក្នុងទិសដៅ​ ពី​ត្បូងទៅជើង​ ក្នុង​ល្បឿនលឿន​ដូចហោះ​ ។

ខណះ​មកដល់​ចំនុច​កើតហេតុ​ ក៍​ស្រាប់​តែ​រថយន្ត​បានរេចង្កូត​ ជ្រុលទៅ​ផ្ទុបនិង​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​រថយន្ត​ ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​គាប់​ជាប់​និង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ ព្រមទាំង​ធ្វើ​អោយ​អ្នក​បើក​ បោកក្បាលផ្ទុប​ ទៅ​និង​កញ្ចក់​រថយន្ត​ សន្លប់​សន្លប់ស្តូកស្តឹង​ ហើយ​ភ្លាមនោះ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មកដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិនិក​ ឯកជន​ ។ដោយ​ឡែក​ទ្រូងផ្លូវ​រងការ​ខូច​ខាត​វៀច​ទ្រង់ទ្រាយដើម​អស់​ចំនួន​១កង់​ ។ ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​ជំនាញ់​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ រួចហើយបាន​ធ្វើ​ការ​ស្ទួច​យក​រថយន្ត​បង្ករ​ទៅ​រក្សារ​ទុកនៅ​ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ធ្វើការដោះ​ស្រាយ​ ។ ណន​ រ៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *