ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងកសិកម្ម ត្រៀមផ្តល់បច្ចេកទេសដាំដំណាំចេកអំបូងលឿង ដល់កសិករ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

ក្រសួងកសិកម្ម ត្រៀមផ្តល់បច្ចេកទេសដាំដំណាំចេកអំបូងលឿង ដល់កសិករ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមផ្តល់បច្ចេកទេស ដាំដុះដំណាំចេកអំបូង ពណ៌លឿង ដល់ប្រជាកសិករ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន ដើម្បីជួយបង្កើនសេដ្ឋកិច្ច និង ប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារកសិករ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានបញ្ជាក់ថា ក្រសួង នឹងបង្កើតក្រុមការងារសម្រាប់ចុះជួយបច្ចេកទេសដំាដុះដល់កសិករ និងកសិដ្ឋានណាដែល មាន បំណងចង់ដំាដំណាំចេកអំបូងពណ៌លឿង ដើម្បីពង្រីកដំណាំប្រភេទនេះ ឱ្យបានកាន់តែច្រើនសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងការនាំចេញផង។

ការជំរុញឱ្យកសិករមានបច្ចេកទេសដាំដំណាំចេក អំបូងពណ៌លឿងនេះបានធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគ យល់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពី ដើមខែសីហាកន្លងមកនេះ ក្នុងការបើកឱកាសទីផ្សារ ទទួលយកផលិតផលចេកអំបូងនេះពីទីផ្សារ កម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្តីបានលើកឡើងថា ចេកអំបូងពណ៌លឿងនេះ មានលក្ខណៈខុសប្លែកពីចេក អំបូងរបស់​ប្រជាពលរដ្ឋដាំបច្ចុប្បន្ន ដូចជាចេកណាំវ៉ា ឬចេកពងមាន់ គឺចេកនេះ មានសំបកពណ៌ លឿង ហើយរក្សាទុកបានយូរ និងមានរស់ជាតិឈ្ងុយឆ្ងាញ់។

ឯកឧត្តមបានពន្យល់ថា ចេកអំបូងលឿង នៅពេលដែលវាទំគឺអាចរក្សាតទុកបានយ៉ាងតិច ពីរសប្តាហ៍ខុសប្លែកពីចេករបស់ខ្មែរយើង បើចេករបស់ខ្មែរទុំហើយគឺវាស្អុយតែម្តងព្រោះវាឡើងខ្មៅ អុចៗ ប៉ុន្ដែចេកអំបូងលឿងនេះ គឺជាចេកមួយដែលអាចរក្សាទុករយៈពេលបានយូរ ហើយត្រូវការ ផលិតពូជ និងនាំពូជតាមលក្ខណៈបណ្តុះពូជ។  ទន្ទឹមនេះ ការបណ្តុះពូជចេកអំបូងលឿងនេះ គឺធ្វើទៅ លើចាហួយ និងយកជាលីការរបស់ចេកមកបណ្តុះលើចាហួយ ហើយកាត់ពង្រីកទៅលើចាហួយនេះ បន្ថែមទៀត នឹងត្រូវផ្សំកូនវាឱ្យបានកម្ពស់ប្រហែលជាងមួយចង្អាម ទើបយកទៅដាំផ្ទាល់ដីតែម្តង ដែលនេះជាពូជ ពិសេស សម្រាប់ធ្វើការដាំដុះនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​កសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់ទូរទស្សន៍រស្មីហង្សមាសថា បច្ចុប្បន្ននៅ កម្ពុជាមានកសិដ្ឋានដំាដំណាំចេកអំបូងពណ៌លឿងនេះទើបតែចំនួន៥កន្លែងប៉ុណ្ណោះ ដែលមានដូចជា នៅក្នុងខេត្តកំពត ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ នឹងបន្ដខិតខំជំរុញការដំាចេកអំបូង ពណ៌លឿងនេះ ឱ្យបានកាន់តែច្រើននៅលើផ្ទៃដីជាង៥ពាន់ហិកតា និងការនាំចេញទៅក្រៅ ប្រទេស ជាង៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ៕អត្ថបទ៖ ប៉ូ សុផានិត

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *