ទំព័រដើម / ព័ត៌មានជាតិ / សម្ដេចហ៊ុនសែនគ្រោងនឹងបង្កើតវេទិការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០

សម្ដេចហ៊ុនសែនគ្រោងនឹងបង្កើតវេទិការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០

ភ្នំពេញ៖ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាក្នុងនាម សម្តេចជានាយករដ្ឋមន្រ្តីនៃអាណត្តិថ្មីទី៦ (២០១៨-​២០២៣) គឺសម្តេចគ្រោងនឹងបង្កើតវេទិការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងបោះឆ្នោតកន្លងមកនេះ។

ការបង្កើតឡើងនូវវេទិការពិគ្រោះយោបល់នេះ គឺនឹងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់កិច្ចការប្រទេសជាតិ ក្នុងនោះគឺរួមទាំងសេចក្តីព្រាងច្បាប់សម្រាប់ប្រើប្រាស់ផងដែរ។ ការបង្កើតឡើងនូវវប្បធម៌សន្ទនារវាងប្រមុខដឹកនាំរាជរដ្ឋាភិបាលថ្មី ជាមួយនឹងគណបក្សនយោបាយទាំង២០ គឺនឹងប្រមូលនូវកម្លាំងទ្រព្យសម្បត្តិ, កម្លាំងធនធានមនុស្សនិងកម្លាំងប្រាជ្ញា, ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គ្រោងនឹងអញ្ជើញតំណាង២-៣ នាក់មកពីគណបក្សទាំង២០ ដែលបានចូលរួមបោះឆ្នោតកន្លងទៅនេះ ចូលរួមក្នុងវេទិការពិគ្រោះយោបល់នៅវិមានសន្តិភាព មុនពេលរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៦ ខែ កញ្ញា ២០១៨ ខាងមុខនេះ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *