ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រីការបរទេសអង់គ្លេសគ្រោងទស្សនកិច្ចកម្ពុជានិងជួបសម្ដេចហ៊ុនសែន

រដ្ឋមន្ដ្រីការបរទេសអង់គ្លេសគ្រោងទស្សនកិច្ចកម្ពុជានិងជួបសម្ដេចហ៊ុនសែន

ភ្នំពេញ៖លោកMark Field រដ្ឋមន្ដ្រីការបរទេសអង់គ្លេសគ្រោងទស្សនកិច្ចកម្ពុជាក្នុងសប្ដាហ៍នេះដើម្បីពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងបរទេសអង់គ្លេសបានចេញផ្សាយកាលម្សិលមិញ។លោកនឹងទស្សនកិច្ច៦ប្រទេសនៅអាស៊ានផងដែរ។

ប្រភពបានបន្ដថា៖ក្នុងដំណើរទស្សនកិច្ចនេះលោករដ្ឋមន្ដ្រីនឹងទស្សនកិច្ចនៅទីស្នាក់ការអង្គការដោះមីនហេឡូត្រាសដែលឧបត្ថម្ភដោយអង់គ្លេសនិងបានដោះមីនបានជា៧០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។លោកនឹងគ្រោងជួបសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាផងដែរ។

ថ្លែងនៅចំពោះមុខដំណើរទស្សនកិច្ចនេះលោក Mark Field បានមានប្រសាសន៍ថា:ខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងចំពោះឱកាសដែលដំណើរទស្សនកិច្ចនេះ។ ខ្ញុំទន្ទឹងរង់ចាំបន្តការសន្ទនាដែលកំពុងបន្តនៅជុំវិញទំនាក់ទំនងរបស់យើងជាមួយអាស៊ានក្រោយពេលអង់គ្លេសចេញពីសហភាពអឺរ៉ុបនិងយើងពង្រឹងទំនាក់ទំនងសមាជិកអាសានរវាងតំបន់នេះនិងចក្រភពអង់គ្លេសកាន់តែមានភាពរឹងមាំនិងរស់រវើកបំផុតថែមទៀត៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *