ទំព័រដើម / ព័ត៌មានជាតិ / សមាគម​​សហ​គ​មន៍​ទេសចរណ៍​​វប្បធម៌​​ធម្ម​ជាតិ​​បឹង​ពា​រាំង ខេត្តសៀមរាបព្រួយបារម្ភ​ចំពោះ​ ការ​សម្លាប់​សត្វស្លាប​នៅ​តំបន់បឹង​ពារាំង​ ​

សមាគម​​សហ​គ​មន៍​ទេសចរណ៍​​វប្បធម៌​​ធម្ម​ជាតិ​​បឹង​ពា​រាំង ខេត្តសៀមរាបព្រួយបារម្ភ​ចំពោះ​ ការ​សម្លាប់​សត្វស្លាប​នៅ​តំបន់បឹង​ពារាំង​ ​


សមាគម​​សហ​គ​មន៍​ទេសចរណ៍​​វប្បធម៌​​ធម្ម​ជាតិ​​បឹង​ពា​រាំង ខេត្តសៀមរាបព្រួយបារម្ភ​ចំពោះ​ ការ​សម្លាប់​សត្វស្លាប​នៅ​តំបន់បឹង​ពារាំង​ ​
សមាជិក​​​សមាគម សហគមន៍​​ទេសចរណ៍ វប្បធម៌​ ធម្មជាតិ​បឹងពារាំង ក្នុងសង្កាត់ជ្រាវ ខេត្ត​សៀមរាប ​បាន​ដាក់​វេនគ្នា​ដើរ​ល្បាតការពារពង​​​និង​សត្វស្លាប ជាច្រើន​ប្រភេទ នៅលើផ្ទៃដីប្រមាណ​​ជា២០ហិកតារ ក្នុងបឹងទន្លេសាប។​​
​ការប្ដូរវេនគ្នា​ជិះកាណូត​និងដើរល្បាត ការពារពង និង​សត្វស្លាបនេះ ​ធ្វើ​ឡើង​នៅក្នុងរដូវដែ​លសត្វស្លាបខ្លះ ​បាន​ពង និងកូន នៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង​ ជាតំបន់ដែលគ្រប់គ្រង​ដោ​យ​សហគមន៍​របស់គេ​។​

​ប្រធាន​សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹងពារាំង ​លោក គង់ មង្គល មាន​ប្រសាស​ន៍ នៅ​ព្រឹក​​​ថ្ងៃ​​ពុធ​​ទី​១៥​ខែ​សីហា​ថា​​៖​បច្ចុប្បន្ន​នេះ ​មាន​​ជន​ខិល​ខូច​មួយ​​ចំនួន ដែល​ឆ្លង​មកពី​តំបន់​ភ្នំ​ក្រោម ​បាន​​ចូល​ទៅ​លួចចាប់​សត្វស្លាប ដ៏កម្រ​ក្នុងបឹងទន្លេសាប យកទៅសម្លាប់ ដើម្បី​លក់​ដូរ​ខុសច្បាប់​។ ​ដោយសារតែបញ្ហានេះ ​រូបលោក​និងសមាជិក​ បាន​រួមគ្នា​ជិះ​កាណូត​និង​ដើរ​ល្បាត ការ​ពារសត្វស្លាបទាំងនោះ ​រយៈពេល​ជាង​១ខែ​ហើយ​។​
​បឹងពារាំង គឺ​ជាតំបន់ដែល​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ ឱ្យទៅ​​ទស្សនា​ធម្មជាតិ​ ទឹកទន្លេសាប ព្រមទាំង​សត្វស្លាបជាច្រើន​ប្រភេទ នៅរដូវប្រាំង​។​​
​ជុំវិញ​បរិវេណ​​បឹងពារាំង ​មានផ្ទៃ​ដី​ប្រហែល​​២០​ហិកតារ គឺ​ជា​ជម្រក​សត្វ​ស្លាប​ច្រើន​ប្រភេទ ដូច​​ជា​​សត្វ​​គ្រៀល​ខ្យង សត្វ​អក សត្វ​​កុក សត្វ​ទោម ​ខ្វែក រនាល​ពណ៌ ​និងសត្វត្រដក់​​ជា​ដើម។ល។
សហគមន៍​​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹងពារាំង​អំពាវនាវ ឱ្យអាជ្ញាធរសង្កាត់ជ្រាវ​និងអាជ្ញា​ធរ​ក្រុង សៀមរាប ជួយជ្រោម​ជ្រែង​ដល់​ការដើរល្បាតការពារសត្វស្លាបនេះ​ ឱ្យនៅគង់វង្សផង៕​​
ដោយ៖​ហង្ស ​សា​វ​យុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *