ទំព័រដើម / ព័ត៌មានជាតិ / ជនជាតិ​ចិន​៣​នាក់​ ចូល​ប្លន់​ផ្ទះ​អ្នក​វេ​លុយ​ និង​ប្តូរ​លុយ​នៅ​ស្រុក​ពួក​ ខេត្តសៀមរាប​ មិន​បាន​សម្រេច​ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​

ជនជាតិ​ចិន​៣​នាក់​ ចូល​ប្លន់​ផ្ទះ​អ្នក​វេ​លុយ​ និង​ប្តូរ​លុយ​នៅ​ស្រុក​ពួក​ ខេត្តសៀមរាប​ មិន​បាន​សម្រេច​ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​

​សៀមរាប​៖​ កម្លាំង​នគរបាល​ស្រុក​ពួក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​បើកមុខរ​បរវេ​លុយ​និង​ប្តូរ​ប្រាក់​ កាលពី​យប់​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រាក់​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​សៀម​រា​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ តៅ​ សុភា​ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ជូ​ រចនា​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ ឌឹ​ម​ វិជ្ជា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​កូន​តូច​ម្នាក់​។​

​លោកស្នងការ​ខេត្ត​បន្ត​ថា​មុន​ពេល​កើតហេតុ​ឈ្មោះ​ ឌឹ​ម​ វិជ្ជា​រ៉ា​ បើករថយន្ត​ម៉ាក​កា​ម៉ា​រី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AH-9660​ ចេញពី​ប្រកប​របរ​ប្តូរ​ប្រាក់​វេរ​លុយ​នៅ​ក្នុង​ផ្សា​រលើ​ធំ​ថ្មី​ ក្រុង​សៀមរាប​ ត្រឡប់​មក​ផ្ទះ​របស់​ពួក​គាត់​វិញ​ (​ភូមិ​ឃុំ​កើតហេតុ​)​ លុះ​បើក​មក​ដល់​មុខ​របង​ផ្ទះ​គាត់​ជន​រង​គ្រោះ​ ឈ្មោះ​ តៅ​ សុភា​ បាន​ចុះ​ពី​ឡាន​ផ្នែក​ខាងក្រោយ​ម្នាក់ឯង​ដើម្បី​បើកទ្វារ​របង​ចូល​ស្រាប់តែ​ឃើញ​មាន​ក្រុម​ជនសង្ស័យ​មិន​ស្គាល់​មុខ​៣​នាក់​មាន​ពាក់​ម៉ាស់​បិទមុខ​ជិត​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង​ មាឌធំ​ខ្ពស់​ស្លៀកពាក់​ស៊ី​វិល​មិន​ច្បាស់​ភិនភាគ​បាន​ដើរ​ចេញពី​ព្រៃ​ផ្នែក​ខាងកើត​អែប​ផ្លូវ​នោះ​ស​ម្តៅ​មក​ឡាន​គាត់​ភ្លាម​នោះ​មាន​ម្នាក់​ទៀត​ស្ទុះ​មក​វាយ​លើ​គាត់​ដោយ​វត្ថុ​រឹង​ចំ​ក្បាល​បណ្តាល​ឲ្យ​គាត់​រង​របួស​តែ​គេ​មិន​បាន​និយាយ​អ្វី​ទេ​ហើយ​គាត់​លើកដៃ​ប្រ​វ៉ា​យ​ទៅ​មនុស្ស​នោះ​វិញ​ និង​បាន​ស្រែក​រក​អ្នក​ជិតខាង​ជួយ​ចំណែក​គ្នា​គេ​ម្នាក់​ទៀត​បាន​វាយ​បំបែក​កញ្ចក់​ឡាន​បែក​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ​មុត​កូត​ស្បែក​កែងដៃ​ស្តាំ​ជន​រង​គ្រោះ​ ឈ្មោះ​ ជូ​ រចនា​ ដែល​អង្គុយ​ក្នុង​នោះ​បំណង​រក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ ដោយ​ជន​រង​គ្រោះ​ស្រែក​ខ្លាំង​ផ្អើល​អ្នក​ជិតខាង​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​រត់គេច​ខ្លួន​ទៅ​ទិស​ខាងកើត​ឆ្លងស្ទឹង​បាត់​និង​មិន​មាន​បាត់បង់​ទ្រព្យសម្បត្តិ​ទេ​។​

​ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ កម្លាំង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ត្រួតពិនិត្យ​ឃើញ​ឡាន​របស់​ជន​រង​គ្រោះ​(​ធុន​ខាងលើ​)​មាន​បែក​កញ្ចក់​ខាងស្តាំ​ និង​ឃើញ​មាន​វត្ថុ​តាង​ គ្រាប់កាំភ្លើង​មួយ​គ្រាប់​ ,​ បង់​កាំភ្លើង​មួយ​ មាន​៨​គ្រាប់​នៅ​ដី​ជិត​របង​ផ្ទះ​ជន​រង​គ្រោះ​។​ បន្ទាប់​កម្លាំង​សមត្ថកិច្ច​ រួម​ទាំង​ប្រជា​ការពារ​និង​អាវុធហត្ថ​ស្រុក​ធ្វើការ​រុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ​ បានឃើញ​មាន​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ទៀត​នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ​ ឃុំ​/​ស្រុក​ពួក​ដែល​នៅ​ទិស​ខាងកើត​កន្លែង​កើតហេតុ​។​ នៅ​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ហូត​ម៉ោង​៤​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ស្រុក​ពួក​ ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​)​ស្ថិត​នៅ​ភូមិ​អូរ​តា​ប្រាក់​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​ជនសង្ស័យ​ទាំង​៣​នាក់​រួមៈ​ទី​១-​ឈ្មោះ​ Hu​ Ming​ chao​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ចិន​មក​ពី​ខេត្ត​Hernan​មុខរបរ​ស្នាក់​នៅ​ក្រុង​សៀមរាប​។​
​ទី​២-​ឈ្មោះ​LyXiaoSi​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មក​ពី​ខេត្ត​Hernan​មុខរបរ​ ស្នាក់​នៅ​ក្រុង​សៀមរាប​។​
​ទី​៣-​ឈ្មោះ​ ZHANGYONGSHENG​ ភេទ​ ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ជនជាតិ​ចិន​។​

​តាម​ការ​សាកសួរ​ចម្លើយ​បឋម​ពួក​គេ​បាន​ឆ្លើយ​ថា​គេ​បាន​ទៅ​កន្លែង​កើត​ហេតុតែ​មិន​ឆ្លើយ​ពី​សកម្មភាព​របស់​ពួក​គេ​ទេ​។​ ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពួក​បញ្ជូន​ខ្លួន​តាម​នីតិវិធី​មកការិយាល័យ​ជំនាញ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ៕អត្ថបទ៖បូលិស

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *