ទំព័រដើម / ព័ត៌មានជាតិ / ពិព័រណ៍ការងារ និងផលិតភាពជាតិរំពឹងថានឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ៣ ម៉ឺននាក់

ពិព័រណ៍ការងារ និងផលិតភាពជាតិរំពឹងថានឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ៣ ម៉ឺននាក់

ភ្នំពេញ: ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០១៨  រំពឹងថាមានអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់  ដែលជួយអោយយុវជនមានឱកាសស្វែករកទីផ្សារការងារ

លោក ហៃ ហ៊ុនឡេង អនុប្រធាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បានបញ្ជាក់អោយដឹងថា  ពិព័រណ៍ការងារ​ និង ផលិតភាពជាតិនេះ គឺពិព័រណ៍ការងារដែលធំជាងគេនៅកម្ពុជា
ដែលមានការចូលរួមដោយ ក្រុមហ៊ុន និង គ្រឹះស្ថានអប់រំចំនួន ១៥០ ដើម្បីមក ជ្រើសរើសកម្លាំងពលកម្ម អោយបម្រើការងារ។

លោកបន្ថែមទៀតថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ជាព្រឹត្តិការណ៍រួមគ្នានៃពិព័រណ៌ការងារថ្នាក់ជាតិប្រចាំឆ្នាំ និងយុទ្ធនាការផលិតភាពជាតិ លើកទី២ រៀបចំឡើងស្របតាមផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ក្នុងគោលដៅធ្វើជាកន្លែងជួបជុំ​រវាងនិយោជកអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ នៅមួយកន្លែងងាយស្រួលផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ និងដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីផលិតភាពការងារ។

សូមរំលឹកថា ពិព័រណ៍ការងារ និង ផលិតភាពជាតិមិនត្រឹមតែផ្តល់ឱកាសការងារជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងផ្តល់អោយយុវជន សិស្ស និស្សិត បានយល់ថា អ្វីដែលទទួលបានពីការងារ ដូចជាប្រាក់ចំណូលច្រើននោះ ក៏អាស្រ័យលើផលិតភាពការងាររបស់បុគ្គលិកការងារទាំងនោះដែរ ដើម្បីប្រាក់ខែច្រើន ទាល់តែបុគ្គលិកការងារបង្កើនផលិតភាពការងារដល់គ្រឹះស្ថានការងារផងដែរ។

ពិព័រណ៍ការងារនេះ ក៏ជាសញ្ញាមួយប្រាប់ទៅយុវជន សិស្ស និស្សិតអោយឃើញថា ប្រភេទការងារអ្វីខ្ឡះ ដែលទីផ្សារការងារត្រូវការច្រើន ដើម្បីអោយពួកគេខិតខំសិក្សរៀនសូត្រផ្តោតលើជំនាញទាំងនោះ។ ចំណែកគ្រឹះស្ថានអប់រំក៏នឹងបានយល់ដឹងថា ប្រភេទការងារណាខ្លះដែលទីផ្សារការងារត្រូវការច្រើនដើម្បី បន្ថែមមុខវិជ្ជាអប់រំដល់សិស្សានុសិស្សបន្ថែមទៀត។

សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ នេះរៀបចំឡើង រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧-២៨ខែ តុលាឆ្នាំ២០១៨ នាពេលខាងមុខនេះ នៅសាលពិព៌រណ៍កោះពេជ្រ៕ដោយ៖ សុខ សិទ្ធិការ្យ

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *