ទំព័រដើម / សន្តិសុខសង្គម / ស្វែងរកផលិតផលក្លែងម៉ាកយីហោ៥ផ្សារកណ្ដាលក្រុងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានត្រឹមអប់រំសិន

ស្វែងរកផលិតផលក្លែងម៉ាកយីហោ៥ផ្សារកណ្ដាលក្រុងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានត្រឹមអប់រំសិន

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤.១៥ ខែសីហាឆ្នាំ២០១៨នេះសមត្តកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានចុះទៅសហការជាមួយគណៈកម្មការ១.ផ្សារអូឬស្សី ២.ផ្សារថ្មី ៣.ផ្សារផែនសល ៤.ផ្សារអូរឡាំពិក និង៥.ផ្សារបឹងកេងកង ដោយរឹបអូសកាបូបយួរនិងស្បែកជើងម៉ាកPEDRO & CHARLES KEITHមួយចំនួនដែលជាផលិត​ផលក្លែងក្លាយដែលឈ្មួញលួចលាក់នាំចូលមកលក់ចែកចាយលើទីផ្សារនៅកម្ពុជា ។ការចុះឆែកឆេរតាមផ្សារដកហូតផលិតផលក្លែងក្លាយនេះដឹកនាំដោយលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោឡុង ស្រេងអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។

ជាលទ្ធផលសមត្ថកិច្ចបានរកឃើញកាបូបនិងស្បែកជើងទាំង២ម៉ាកខាងលើជាច្រើនដែលគេយកមកលក់ ហើយសមត្ថកិច្ចក៏បានអញ្ជើញអាជីវករដែលពាក់ពន្ធ ការលក់កាបូបជាង១០ នាក់ធ្វើការអប់រំ និង អោយធ្វើកិច្ចសន្យាឲ្យបញ្ចប់ការលក់កាបូបនិងស្បែកជើងទាំងពីរម៉ាកខាងលើនេះ។ក្រោយពីធ្វើកិច្ចសន្យាហើយ ក្រុមអាជីវករទាំងនេះដែលលក់ផលិតក្លែងក្លាយត្រូវបានសមត្តកិច្ចអនុញ្ញាតិឲ្យទៅលក់ ដូរធម្មតាវិញចំណែកកាបូបនិងស្បែកជើងក្លែង​ក្លាយត្រូវដកហូតប្រគល់ឲ្យទៅក្រុមហ៊ុនជាដើមបណ្តឹងបំផ្លាញចោល ។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនិងដកហូតផលិត​ផលក្លែងក្លាយតាមទីផ្សារនេះគឺអនុវត្តតាមការណែនាំរបស់លោកឧត្តមសេ​នីយ៍ចាន់ វ៉ាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រ​សួង​មហាផ្ទៃ ដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនM.W METROPO LITAN INTERNATIONAL BRANDS Co., Ltd. ដែលទទួលបានសិទ្ធក្នុងការនាំចូលផលិត​ផលពិតទាំង២ម៉ាកខាងលើមកលក់ចែកចាយលើទីផ្សារ ហើយបើបងប្អូនអាជីវករមានបំណងចង់លក់ផលិតផលទាំង២ម៉ាកនេះអាចទំនាក់ទំនងជាមួយក្រុមហ៊ុនដើម្បីនាំយកផលិតផលពិតមកលក់លើទីផ្សារបាន ៕/ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *