ទំព័រដើម / ព័ត៌មានជាតិ / បំផ្លាញ​ដំណាំ​កញ្ឆា​ចំនួន​១១២​ដើម នៅ​ស្រុក​សង្កែ

បំផ្លាញ​ដំណាំ​កញ្ឆា​ចំនួន​១១២​ដើម នៅ​ស្រុក​សង្កែ

ខេត្តបាត់ដំបង៖ នៅថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែស្រាពណ៌ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកសង្កែ បានចុះ​បង្ក្រាប​និងបំផ្លាញ​ដំណាំ ២កន្លែង ។

លោកវរសេនីយ៍ឯក ស៊ុន.សុវណ្ណ អធិការ​នគរបាល​ស្រុកសង្កែ បានអោយ​ដឹងថា ការបង្ក្រាប​បានធ្វើ​ឡើងនៅ ២ទីតាំងផ្សេង​គ្នាគឺទី​តាំងទី១ នៅចំនុច​ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ បានចុះបង្ក្រាប​និងបំផ្លាញ​ដំណាំកញ្ឆា ចំនួន ៧១ដើម និងទី​តាំងទី២ នៅភូមិ​ពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ បង្ក្រាប​និងបំផ្លាញ​ដំណាំកញ្ឆា ចំនួន ៤១ដើម សរុបចំនួន ១១២ដើម ។

ករណីនេះ សមត្ថកិច្ច​បានឃាត់​ខ្លួនម្ចាស់​ចំការយក​មកធ្វើការ​អប់រំ និងធ្វើ​កិច្ចសន្យា​មិនឲ្យមាន​ការដាំដុះ​បន្តទៀត ៕អត្ថបទ៖បូលិស

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *