ទំព័រដើម / ព័ត៌មានសំខាន់ៗ / មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងទួរគី នឹងជួបប្រជុំនាខែកញ្ញាដើម្បីទប់ឥទ្ឋិពលលោកខាងលិចនៅស៊ីរី

មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងទួរគី នឹងជួបប្រជុំនាខែកញ្ញាដើម្បីទប់ឥទ្ឋិពលលោកខាងលិចនៅស៊ីរី

តួគី៖មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងទួរគី នឹងបង្កើតក្រុមសម្ព័ន្ឋមិត្តថ្មីដែលគ្រោងជួបប្រជុំនាខែកញ្ញាដើម្បីទប់ឥទ្ឋិពលលោកខាងលិចនៅប្រទេសស៊ីរីដែលកំពុងហែកហួរដោយសារសង្គ្រាម។

– អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី១៦ ខែសីហា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងចូលរួម ជំនួបកំពូលជាមួយថ្នាក់ដឹកនាំទួរគីនិងអ៊ីរ៉ង់ នាដើមខែកញ្ញាខាងមុខ ដើម្បី ពិភាក្សាអំពីការដោះស្រាយជម្លោះនៅស៊ីរី។មុននោះ អ្នកនាំពាក្យប្រធានាធិបតីទួរគីលោក Ibrahim Kalin បានឲ្យដឹងថា ជំនួបត្រីភាគីរវាងថ្នាក់ដឹកនាំទួរគី រុស្ស៊ីនិងអ៊ីរ៉ង់ ស្ដីពីការដោះស្រាយជម្លោះ នៅស៊ីរី គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងតេអេរ៉ង់នាដើមខែកញ្ញាខាងមុខ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *