ទំព័រដើម / នយោបាយ / គណបក្សហ្វ៊ិនស៊ីនប៊ិចប្រកាសតែងតាំងអ្នកនាំពាក្យថ្មីនិងដកអនុប្រធានបក្ស៣រូប

គណបក្សហ្វ៊ិនស៊ីនប៊ិចប្រកាសតែងតាំងអ្នកនាំពាក្យថ្មីនិងដកអនុប្រធានបក្ស៣រូប

ភ្នំពេញ៖គណបក្សហ្វ៊ិនស៊ីនប៊ិចប្រកាសតែងតាំងលោកណុបសុធារិទ្ឋជាអ្នកនាំពាក្យថ្មីគណបក្សជំនួសលោកញ៉េប ប៊ុនជិន និងផ្លាស់ប្ដូរមុខតំណែងអនុប្រធានបក្សចំនួន៣រួមមាន៖លោកយូហុកគ្រីលោកប៉ោ ប៊ុន​ស្រ៊ឺ និងលោកលោក​ញ៉េប ប៊ុនជិន ។នេះបើតាមសេចក្ដីប្រកាសគណបក្សហ្វ៊ិនស៊ិនប៊ិចចុះហត្ថលេខាដោយសម្ដេចក្រុមព្រះនរោត្ដមរណឬទ្ឋិបានផ្សព្វផ្សាយនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖លោកយូហុកគ្រីលោកប៉ោ ប៊ុន​ស្រ៊ឺ និងលោកលោក​ញ៉េប ប៊ុនជិន នឹងត្រូវគណបក្សតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ឋចារ្យគណបក្ស។ជាមួយគ្នានេះគណបក្សហ្វ៊ិនស៊ិនប៊ិចបានដកលោក វ៉ាន់ សុផាន់​ណា ពី​អគ្គលេខាធិការរង​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខ​តំណែង​ផ្សេងៗ​ទៀត​ផងដែរ។

កាលពីដើមខែនេះសម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានតែងតាំងបុត្រច្បងរបស់ព្រះអង្គ ជាប្រធានស្តីទីរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ម៉ារី រណឫទ្ធិ ដែលត្រូវបានសម្តេចក្រុមព្រះ សម្រេចឱ្យធ្វើជាប្រធានស្តីទី នៃគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
ក្រៅពីការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំង អគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *