ទំព័រដើម / កីឡា / Vetter និង Stefanidi ឈ្នះពានអត្តពលិកល្អប្រចាំឆ្នាំ នៅអឺរ៉ុប

Vetter និង Stefanidi ឈ្នះពានអត្តពលិកល្អប្រចាំឆ្នាំ នៅអឺរ៉ុប

ម្ចាស់ជើងឯកចោលលំពែងពិភពលោក Johannes Vetter របស់អាល្លឺម៉ង់ លើកពានរង្វាន់អត្តពលិកល្អប្រចាំឆ្នាំ  នៅទ្វីបអឺរ៉ុប ផ្នែកបុរស ក្នុងកម្មវិធីសមោសរ Golden Tracks ដែលប្រារព្ធឡើងនៅក្រុងវីលនីញូស ប្រទេសលីទុយអានី កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

កីឡាករវ័យ២៤ឆ្នាំ ដែលកា្លយជាជើងឯកពិភពលោក កាលពីខែសីហា នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចោល៧ដងបានចម្ងាយជាង៩០ម៉ែត្រ ក្នុងឆ្នាំ២០១៧ ក្នុងនោះ៩៤,៤៤ម៉ែត្រធ្វើបាននៅក្រុង Lucerne នៃប្រទេសស្វីស ហើយកំពុងរំពឹងថានឹងធ្វើបានប្រសើរជាងនេះទៀតនៅឆ្នាំក្រោយ។

ចំណែកផ្នែកនារី ពានរង្វាន់នេះ ធ្លាក់ទៅក្នុងដៃ Aikaterina Stefanidi កីឡាការិនីលោតកម្ពស់របស់ក្រិក ដោយសមិទ្ធិផលដែលនាងធ្វើបាន គឺឈ្នះមេដាយមាស ក្នុងកម្មវិធី European Indoor Championships ក្នុងក្រុងបែលក្រេដ ប្រទេសសែប៊ី និងគ្រងជើងឯក នៅក្រុងឡុងដ៍ ពេលនាងធ្វើបានយ៉ាងល្អបំផុត ដោយលោតបានកម្ពស់៤,៩១ម៉ែត្រ។

ពាន Rising Star” (តារាកំពុងរះ) ផ្នែកបុរសបានទៅកីឡាករ Karsten Warholm អត្តពលិករត់ផ្លោះរបងរបស់ន័រវែស ខណៈផ្នែកនារី ជារបស់ Yuliia Levchenko កីឡាការិនីលោតកម្ពស់របស់អ៊ុយក្រែន ហើយចុងក្រោយពានកិត្តិយស បានផ្ដល់ឲ្យទៅអតីតកីឡាករចោលដុំដែក Virgilijus Alekna របស់លីទុយអានី៕

 

Leave a Reply

Your email address will not be published. Required fields are marked *