ទំព័រដើម / ព័ត៌មានជាតិ / ករណីផ្ទុះអាវុធនៅមជ្ឈមណ្ឌលរ៉ុកបណ្ដាលមានអ្នករបួសធ្ងន់ស្រាលឃាត់ខ្លួនម្នាក់

ករណីផ្ទុះអាវុធនៅមជ្ឈមណ្ឌលរ៉ុកបណ្ដាលមានអ្នករបួសធ្ងន់ស្រាលឃាត់ខ្លួនម្នាក់

ភ្នំពេញ ៖មានករណីផ្ទះអាវុធនៅក្នុងមជ្ឈមណ្ឌលរ៉ុកនិងបណ្ដាលមានធអ្នករបួសមិនដឹងថាធ្ងន់ឬស្រាលទេហេីយបង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចនិងកងរាជអាវុធហត្ថចុះមកឃាត់ខ្លួន កាលវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧នៅចំណុចមជ្ឈមណ្ឌលរ៉ុកតាមផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។

ប្រភពពត៍មានពីអ្នកយកពត៍មានម្នាក់បានអោយដឹងថាក្រោយពីកេីតហេតុលឺសូរថាមានករណីផ្ទុះអាវុធក្នុងមជ្ឍមណ្ឌលរ៉ុកហេីយក៏បានចុះទៅយកពត៍មានពេលទៅដលល់បានផ្តិតយករូបកងកម្លាំងចំរុះទៅពិនិត្យកន្លែងកេីតហេតុក្រោយមកក៏មានបុរសម្នាក់បានដេីរចេញមកបានអាះអាងថាខ្លួនមានមុខងារធំជាងប៉េអឹមខណ្ឌទៀតបានយកទូរស័ព្ទម៉ាកអាយហ្វូន៥ពណ៍ទឹកប្រាក់បេីកចោលទៅនិងថ្មបណ្ដាលបែកខ្ចាចសង្ស័យដេីម្បីបំផ្លាញវត្ថុតាងក៏មិនដឹងក្រោយមកក៏បាននាំគាត់ទៅអង្គុយខាងក្នុងមជ្ឃមណ្ឌលរ៉ុកដេីម្បីអោយចាំយកទូរស័ព្ទថ្មីវិញ ។

ប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមានករណីផ្ទុះអាវុធពិតមែនតែមិនទាន់ដឹងថាជាករណីគំនុំឬករណីទំនាស់គ្នានោះទេហេីយមិនដឹងថាមានអ្នករបួសទេសមត្ថកិច្ចកំពង់ចុះសាកសួរនាំនិងត្រួតពិនិត្យកន្លែងហេតុទេីបអាចសន្និដ្ឋានជាករណីអ្វីអោយប្រាកដ ។(គួន ចំរើន)

Leave a Reply

Your email address will not be published. Required fields are marked *