ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថាការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនបានយល់ដឹងនិងគាំទ្រការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ

រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថាការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនបានយល់ដឹងនិងគាំទ្រការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថាការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនបានយល់ដឹងនិងគាំទ្រការធ្វើកំណែទម្រង់របស់ក្រសួងអប់រំដែលធ្វើឲ្យដំណើរការប្រឡងបាក់ឌុបកាន់តែមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ។

ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះបានអ នុវត្តបទបញ្ញាតិរបស់ក្រសួងបានល្អប្រសើរដោយមិនមាននាំយកសំណៅឯកសារឬប្រ៊ុយ៉ុងនិងឧបករណ៍អេឡេចត្រូនិចចូលក្នុងមណ្ឌលប្រឡងទេ។

ថ្លែងក្រោយចូលរួមកាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិនៅព្រឹកថ្ងៃទី២០សីហានេះ ឯ.ឧបានបន្តថាការប្រឡងបាក់ឌុបនៅថ្ងៃទី១នេះមានសភាពស្ងប់ស្ងាត់ល្អទាំងក្នុងនិងក្រៅមណ្ឌលប្រឡង

ដោយសារតែលោកគ្រូអ្នកគ្រូ  អាណាព្យាបាលនិងបេក្ខជនប្រឡងមានការផ្លាស់ប្តូឥរិយាបថនិងបានយល់ដឹងពី សារៈសំខាន់នៃដំណើរការប្រឡង។

ឯ.ឧបានបន្ថែមថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំនេះបានរៀបចំដោយរលូននិងកាន់តែមានលក្ខណៈល្អប្រសើរបើទោះបីជាមានខេត្តខ្លះរងគ្រោះដោយទឹកជំនន់ឬ ជំនន់ទឹកភ្លៀងក៏ដោយក៏មិនមានការប៉ះពាល់ដល់ដំណើរការប្រឡងដែរពិសេសដោយសារមានការចូលរួមគាំទ្រពីអង្គភាពប្រឆាំងអំពើពុករលួយនិងអាជ្ញាធរដែនដីនៅទូទាំងប្រទេស។

ឯ.ឧ ឃាងសេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថាប្រឡងឆ្នាំនេះមានអង្គភាពប្រ ឆាំ ងអំពើពុករលួយបានដាក់អ្នកសង្កេតការណ៍ឃ្លាំងមើលការប្រឡងជាង៥ពាន់នាក់ក្នុងនោះនៅមណ្ឌលប្រឡងភ្នំ ពេញមានជាង៩០០នាក់។

ចំណែក ឯ.ឧ ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលហៅកាត់ថាស. ស. យ. ក.កមានប្រសាសន៍ថាការប្រឡងនេះស. ស. យ. ក.កបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាបើកវគ្គបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ដើម្បីបង្កើនសមត្ថភាពសិស្សឲ្យបានកាន់តែប្រសើរឡើង ។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំនេះមានរយៈពេលពីរថ្ងៃគឺថ្ងៃទី២០និង២១ខែសីហាដោយមានបេក្ខជនចូលរួមប្រឡងចំនួន១១៧ ០៦១នាក់កើនឡើងជាងឆ្នាំមុន១៣៩៤៩នាក់និងមាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់នៅតាមរាជធានីខេត្តទូទាំងប្រទេស៕អត្ថបទ៖ យ៉ែមសុជាតា 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *