ទំព័រដើម / សន្តិសុខសង្គម / ឆេះ​ផ្ទះ​លក់​កុំព្យូទ័រ​ស្លាប់​បុគ្គលិក​ដេក​ក្នុងផ្ទះ​៤​នាក់​

ឆេះ​ផ្ទះ​លក់​កុំព្យូទ័រ​ស្លាប់​បុគ្គលិក​ដេក​ក្នុងផ្ទះ​៤​នាក់​

ភ្នំពេញ ៖ សមត្ថកិច្ច​អះអាងថា​ឆ្លង​ចរន្ត​អគ្គីសនី​ឆាបឆេះ​ផ្ទះ​លក់​កុំព្យូទ័រ​បណ្តាល​ឲ្យ​ស្លាប់​បុគ្គលិក ចំនួន​៤​នាក់​និង​ឆាបឆេះ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​3B លក់​កុំព្យូទ័រ​យីហោ​អេស ធី ស៊ី តាម​បណ្តោយ​ផ្លូវ​៧០ ស្ថិតនៅ​ក្នុងភូមិ​១៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ម្ចាស់​ផ្ទះជួល​មានឈ្មោះ​សឿង សេងហុង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​ព្រែក​ថ្មី ស្រុក​កោះធំ

កណ្តាល​។​

តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​មុនពេល​ដែល​កើតហេតុ​នៅវេលា​ម៉ោង​១១​យប់​មាន​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​កើតហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បា​នរាយណ៍​ការ​ប្រាប់​សមត្ថកិច្ច​ថា នៅផ្ទះ​លក់​កុំព្យូទ័រ​យីហោ អេស ធី ស៊ី កំពុង​តែមាន​ភ្លើង​ឆាបឆេះ​

ហ៊ុយ​ផ្សែង​ចេញមកក្រៅ​យ៉ាងខ្លាំង ហើយ​នៅក្នុង​ផ្ទះ​នោះ​មាន​បុគ្គលិក​ប្រុសៗ​ចំនួន​៤​នាក់​ដេក​នៅ​ជាន់​ទីមួយ​និង​ជាន់​ទី​២ បាន​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ជួយ​ផង ។ គ្រាន់តែ​ដឹង​ហេតុការណ៍​ភ្លាម​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បាននាំគ្នា​គាស់​ទ្វារផ្ទះ​ដែល​ចាក់សោ​ពី​ខាងក្នុង​ទម្រាំ​តែ​បាន​ហើយ​បាញ់​ទឹក​និង​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​២០​បំពង់​ទៀត​តែ​មិនអាច​ពន្លត់​បាន​រង់ចាំ​រថយន្ត​ពន្លត់អគ្គីភ័យ​មក ដល់​បាញ់​ទឹក​ទើប​អណ្តាតភ្លើង​បាន​រលត់​អស់ទាំង​ស្រុង ។​

ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​ខាងលើនេះ​បណ្តាលមកពី​បុគ្គលិក​លក់ កុំព្យូទ័រ​កំដៅសម្ល​ភ្លេច​បិទ​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទុះ​ធុង​ហ្គាស​ចេញពី​ផ្ទះបាយ​ហើយ​បន្ត​ឆាប ឆេះ​ឆ្លង​រាលដាល​ពី​ផ្ទះបាយ​ជាន់​ក្រោម​រហូតដល់​ជាន់​ទីមួយ​និង​ជាន់​ទី​២ បណ្តាល​ឲ្យ​បុគ្គលិក​ដែល​ដេកលក់​ធ្វើ​ឲ្យ​ថប់ដង្ហើម​អត់​មាន​ខ្យល់​អុកស៊ីសែន​សម្រាប់​ដកដង្ហើម​និង​រត់ចេញ អត់​រួច​ដោយសារ​ផ្សែងហុយ​ខ្លាំងពេក​មើលផ្លូវ​អត់​ឃើញ​ទើប​បណ្តាល​ឲ្យ​ឆ្លក់​និង​ឆេះ​រោល ស្លាប់​ទាំង​៤​នាក់ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆាប ឆេះ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង និង​កុំព្យូទ័រ បន្សល់ទុក​ម៉ូតូ​២​គ្រឿង ។ អគ្គីភ័យ​នេះ​មាន រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ទៅ​ជួយ​អន្តរាគមន៍​ចំនួន​១៦​គ្រឿង​ប្រើប្រាស់ ទឹក​អស់​២០​ឡាន ទើប​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​១​រំលង​អាធា​ត្រ​ឈានចូល​ថ្ងៃទី​១៧​ខែតុលា ឆ្នាំ​២០១៧ ។

សព​របស់​ជនរងគ្រោះ​ទាំង​៤​នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ជា​បុគ្គលិក​ប្រុស​ទាំង​៤​នាក់ ។ សព​ត្រូវបាន​ដឹក​យកទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *