ទំព័រដើម / ប្លែកៗ / ផ្ទះដ៏ធំមួយ ត្រូវដងស្ទូចពុះជា២

ផ្ទះដ៏ធំមួយ ត្រូវដងស្ទូចពុះជា២

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃម្សិលម៉ិញ មានរឿងដ៏នឹកស្មានមិនដល់មួយបានកើតឡើង នៅរដ្ឋ Florida សហរដ្ឋអាមេរិក ដោយផ្ទះដ៏ធំមួយ ត្រូវបានដងស្ទូចរលំលើពុះជា២តែម្តង។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ម៉ោងនៅក្នុងតំបន់។

ផ្ទះដ៏ធំមួយនេះ មានម្ចាស់ឈ្មោះ Baldwin Park។ ម្ចាស់ផ្ទះរូបនេះនិយាយថា  សំណាងល្អ​ណាស់ ដែលគ្មានសមាជិកគ្រួសាររបស់គាត់ណាម្នាក់រងរបួស នៅក្នុងហេតុកាណ៍ដ៏​អាក្រក់​នេះ ។

Trever Switzer អ្នកគ្រប់គ្រងក្រុមហ៊ុន Gold Key Roofing និយាយថា មុនពេលកើតហេតុ កម្មកររបស់គាត់ បានបញ្ជាដងស្ទូចឡើងទៅលើ ក៏ស្រាប់តែមានបញ្ហាម៉ាស៊ីន ហើយដង​ស្ទូច​ដែលកំពុងតែឈរត្រង់នោះ ក៏រលំទៅពុះដំបូលផ្ទះជា២តែម្តង។

ក្រោយកើតហេតុ ខាងក្រុមហ៊ុនបានចរចាជាមួយម្ចាស់ផ្ទះ ដោយធានាជួសជុលសងវិញ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *