ទំព័រដើម / ប្លែកៗ / សម្លៀកបំពាក់គ្រីស្តាល់

សម្លៀកបំពាក់គ្រីស្តាល់

រ៉ូបរបាំបាឡេដ៏ស្រស់ស្អាតបំផុត មិនធ្លាប់មាននោះ បានបង្ហាញហើយ បន្ទាប់ពីត្រូវបាន​បង្កក នៅក្នុងសមុទ្រ Dead Sea។ រ៉ូបនេះត្រូវ​បានហ៊ុមព័ទ្ធដោយ​ស្រទាប់​អំបិលទម្ងន់២០០គីឡូក្រាម ដែលនឹងត្រូវយកទៅដាក់បង្ហាញនៅក្នុងកម្មវិធីពិពណ៌សិល្បៈ​អន្តរជាតិមួយ នៅពេលខាង​មុខនេះ។

អ្នកស្រី Sigalit Landau អាយុ៤៩ឆ្នាំ ជាវិចិត្រករជនជាតិអ៊ីស្រាអែលម្នាក់ឲ្យដឹងថា Dead Sea គឺជា​កន្លែងដែលអាចធ្វើឲ្យកក ដោយសារទឹកសមុទ្រនៅទីនោះមានជាតិប្រៃខ្ពស់។ ការបង្កកលើក​នេះ ក្រៅពីរ៉ូបរបាំបាឡេ ដ៏នៅមានស្បែកជើង និងសម្ភារៈតុបតែងសម្រាប់​សិល្បៈ​ រួមទាំង​ឧបករណ៍តន្ត្រីផ្សេងៗ​ទៀតដែរ។

អ្នកស្រីបន្តថា ក្រុមរបស់គាត់បានធ្វើការងារសិល្បៈប្លែកៗ ជាមួយនឹងសមុទ្រ Dead Sea នេះ រយៈពេល១៥ឆ្នាំមកហើយ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *