ទំព័រដើម / ប្លែកៗ / ចំឡែក!!!បុរសម្នាក់ចាប់មេមាន់ គីង្គក់ ឆ្កែ និងឆ្មា ខាំ ក បឺតឈាមទាំងរស់

ចំឡែក!!!បុរសម្នាក់ចាប់មេមាន់ គីង្គក់ ឆ្កែ និងឆ្មា ខាំ ក បឺតឈាមទាំងរស់

ខេត្តកំពង់ចាម ៖បុរសម្នាក់ចាប់មេមាន់ គីង្គក់ ឆ្កែ ឆ្មា ខាំ ក បឺតឈាមទាំងរស់ធ្វើអោយពលរដ្ឋភ័យខ្លាចនឹងបានប្រាប់ទៅសមត្ថកិច្ចអោយចាប់។

បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសឈ្មោះ រុន រាជ ដែលបានហែកគីង្គក់ ឆ្កែ មាន់ បឺតឈាមទាំងរស់យ៉ាងសាហាវនៅចំណុចភូមិកោះចិន ឃុំកំពុងរាប ស្រុកកោះសូទិន អស់រយៈពេល២ថ្ងៃនៅក្នុងវត្តមកដល់ថ្ងៃទី១០.០៩.២០១៨ ដោយគេសង្កេតឃើញថា បុរសនេះមានសភាពធូរស្រាលជាងមុនបន្តិច ហើយគេក៏បានសាកសួរទៅរុន រាជ ថាមានដឹងថាខ្លួនធ្វើអ្វីខ្លះទេ តែរុន រាជ ឆ្លើយថាខ្លួនមិនបានដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះនោះទេ ។


តែបើតាមប្រភពពីប្រជាពលរដ្ធមួយចំនួនដែលរស់នៅក្បែរនោះបានអោយដឹងថា បុរសខាងលើនៅផ្ទះម្នាក់ឯង ចូលចិត្តនៅស្ងាត់ៗ ហើយមុនពេលកើតហេតុបានទិញស្រាផឹកជាប្រចាំ ដែលធ្វើអោយក្លាយជាកាចសាហាវបែបនេះ តែពលរដ្ឋមួយចំនួនទៀតគឺជឿលើអបិយជំនឿរខ្មោច ព្រាយបិសាចចូលខ្លួន នឹងផ្សេងទៀតថាវិកលចរិក។

តែបើតាមការអោយដឹងពីសមត្ថកិច្ចស្រុកកោះសូទិនបានបព្ជាក់ប្រាប់ថា មកដល់ពេលនេះយើងមិនអាចសន្និដ្ឋានថា បុរសឈ្មោះ រុន រាជ ថាជាមនុស្សវិកលចរិក ឬខ្មោចព្រាយបិសាចចូលខ្លួននោះទេ ពីព្រោះគ្មានការពិនិត្យបញ្ជាក់មើលចេញពីគ្រូពេទ្យថា រុន រាជ មានសតិមិនគ្រប់នោះឡើយ ។

ហើយកំលាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ គឺដោយសារប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមានការភ័យក្លាច ស្នើរដល់សមត្ថកិច្ចទើបឃាត់ខ្លួួនទុកពីព្រោះបុរសនេះគ្មានទោសទណ្ឌទេ ហើយក៏មិនបានបង្ករគ្រោះថ្នាក់ដល់អ្នកដទៃនោះដែរ ទើបប្រគល់អោយម្តាយវិញជាអ្នកមើលថែរក្សា នឹងយកទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញបន្ត៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *