ទំព័រដើម / ព័ត៌មានជាតិ / ធនាគារ កូរ៉េ ទិញភាគហ៊ុន ១០០% ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា

ធនាគារ កូរ៉េ ទិញភាគហ៊ុន ១០០% ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា

ភ្នំពេញ៖ ធនាគារកូរ៉េ ទិញភាគហ៊ុន ១០០% ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា ដើម្បីពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ អោយកាន់តែធំបន្ថែម ទៅលើប្រតិបត្តិការ​​ដែលមានស្រាប់នៅកម្ពុជា។

 

លោក SEO Joon Yong តំណាងរបស់ធនាគារ NongHyup បានឲ្យដឹងថា ការទិញយកនូវ​ភាគ​ហ៊ុនទាំងស្រុងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ភីអិលស៊ីនៅកម្ពុជានេះ គឺដោយសារធនាគារ ណុងហឹប ចង់ពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ លើសេវាកម្ម ដែលមានស្រាប់ ដោយធនាគារ​កូរ៉េ នឹងបន្ថែមទំហំទ្រព្យសកម្ម អោយបានច្រើន​បន្ថែមក្នុង​ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

លោកបន្តថា គិតត្រឹមបំណាច់ឆ្នាំ២០១៧ ធនាគារ NongHyup មានសាខា​ប្រតិបត្តិការសរុប ជាង១ពាន់សាខា ជាមួយនឹងទ្រព្យសម្បត្តិសរុប ២៤៧ពាន់លានដុល្លារ​សហរដ្ឋអាមេរិក និងមានអតិថិជនប្រមាណជាង ៣០លាននាក់ នៅ​ទូទាំង​ប្រទេសកូរ៉េ​ខាងត្បូង ហើយវត្តមានធនាគារណុងហឹបនៅកម្ពុជា នាពេលនេះ នឹងកាន់​បំពេញបាននូវ​តម្រូវការអតិថជន ជាកូរ៉េនៅកម្ពុជា និងប្រជាពលករខ្មែរនៅកូរ៉េ ងាយស្រួល​ក្នុងការទទួល​បាននូវសេវាកម្មហិរញ្ញវត្ថុផងដែរ។

​          លោក ​គិត ​សុ​វណ្ណា​រិ​ទ្ធិ ​អគ្គនាយករង​ត្រួតពិនិត្យ ​និង​ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ឯកសារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​មីក្រូហិរញ្ញ វត្ថុ​​​ណុង​ហឹប​ នាល្ងាចថ្ងៃទី១១ កញ្ញានេះ នៅសណ្ឋាគារសូហ្វីតែលថា ធនាគារកូរ៉េ ​ណុង​ហឹបនៅកម្ពុជា  ​​នឹង​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​កំណើនសេដ្ឋកិច្ច​និង​លើក​កម្ពស់​​ជីវភាព​​រស់​ នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​កាត់​បន្ថយ​​​​ភាព​​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ តាមរយៈការផ្តល់ជូននៅឥណទាន​ក្នុងខណ្ឌល្អ​ប្រសើរ ផងដែរ។

​          លោក​បាន​គូសបញ្ជាក់ថា​ គិត​ត្រឹម​ដំណាច់ត្រីមាសទី១ឆ្នាំ​២០១៨នេះ ​វិស័យ​មីគ្រូហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ ​ដោយក្នុងនោះ ​ការផ្តល់​ឥណទាន ​មាន​ទឹកប្រាក់​ប្រមាណ​ជា​៤.៦​ប៊ី​លាន​ដុល្លារ ​កើនឡើង​ប្រមាណ ៧.៦​ភាគរយ​ និង​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​មាន​ប្រមាណ​​២.១២​ប៊ី​លាន​ដុល្លារ ​កើនឡើង​៦.៣​ភាគរយ ​បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧​៕អត្ថបទ៖ ម៉ៅ ចរិយា

 

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *