ទំព័រដើម / ព័ត៌មានសំខាន់ៗ / និស្សិតរាប់ម៉ឺននាក់នៅម៉ិស៊ិកនាំគ្នាតវ៉ា បន្ទាប់ពីមានការផ្ទុះអំពើហិង្សាលើនិស្សិតជាថ្មីឡើងវិញ

និស្សិតរាប់ម៉ឺននាក់នៅម៉ិស៊ិកនាំគ្នាតវ៉ា បន្ទាប់ពីមានការផ្ទុះអំពើហិង្សាលើនិស្សិតជាថ្មីឡើងវិញ

ម៉ិកស៊ិក៖ និស្សិត​រាប់ម៉ឺននាក់​មកពីសាកវិទ្យាល័យ​​ UNAM បាននាំគ្នាហែក្បួន​នៅ​ក្នុងទីក្រុងម៉ិកស៊ីកូ​​ដើម្បីទាមទារ​ឲ្យ​​អាជ្ញា​ធរ​ការពារសន្តិសុខ​ឲ្យបា​ន​ខ្លាំង​​ជាងមុន​ បន្ទាប់​ពីមានការ​ផ្ទុះអំហិង្សា​ក្នុងពេលថ្មីៗ​លើនិស្សិត។​​

ការហែក្បួនទ្រង់ទ្រាយធំនេះ​ធ្វើឡើងកាលពីម្សិលមិញ​ ​ហើ​យវា​កើ​តមាន​ឡើង​​​​​​​ស្រប​​ពេល​ប្រទេស​ម៉ិកស៊ិក​ប្រារព្ធ​ខួបលើក​ទី​៥០​នៃកា​រសម្លាប់​និស្សិត​​​​​​​​យ៉ា​ងរង្គា​ល​​​នៅក្នុងឆ្នាំ​១៩៦៨ ពេល​​​ទាហាន​បើក​ការបាញ់ប្រហារ បណ្តា​ល​​​​​ឲ្យ​និស្សិតរាប់រយនាក់បាត់បង់ជីវិត។​

និស្សិតទាំងអស់​នាំគ្នាតវ៉ានេះគឺដើម្បីទាមទារ​ឲ្យរដ្ឋាភិបាល​ផ្តោត​ការ​យក​ចិ​ត្ត​ទុក​​ដាក់ឲ្យបាន​​កាន់​តែ​ខ្លាំង​ជាងមុនលើការ​ការពារសន្តិសុខ​សម្រាប់​​និស្សិតទូទាំងប្រទេស​​​​ ក្រោយអំពើហិង្សាលើ​និស្សិត​បាន​ផ្ទុះ​ឡើង​វិញជាបន្តបន្ទាប់​​​ក្នុង​ពេ​លថ្មីៗ។​​​

កាលពីដើមខែនេះ​ ​​មានពួកបងធំមួយក្រុម​​បានសម្រុ​កចូលទៅ​ក្នុង​បរិវេណសាក​លវិទ្យា​ល័យ UNAM ​ហើយ​វាយ​ប្រ​ហារលើនិស្សិត​ជាច្រើននា​ក់​ ហើយ​នៅ​ខែមេសា ​មាននិស្សិត​រៀនផ្នែកផលិតភាពយន្តបីនាក់​ត្រូវ​បាន​គេ​សម្លាប់​រួច​​យកសព​​​ចាក់ទឹកអាស៊ីដ​​លើដល់ថ្នាក់មើលលែងស្គាល់​ ​បន្ទាប់ពី​ពួកគេទំ​នងផលិ​ត​ភាព​យន្តពាក់​ព័ន្ធនឹង​សង្គ្រាមកំពុងបន្ត​​​​រវាងក្រុមមេខ្លោងជូញដូរគ្រឿងញៀន។​​

ចំណែក​នៅក្នុងឆ្នាំ ​២០១៤ ​មានគរុសិស្ស​​៤៣នាក់ផ្សេងទៀត​ត្រូវបានក្រុ​ម​ប​ងធំ​ស​​ម្លាប់​យ៉ាងព្រៃផ្សៃ​​នៅក្នុងរដ្ឋ​ Guerrero ដែលញ៉ាំ​ញីទៅដោ​យអំពើ​ហិង្សា។​​

​សូមបញ្ជាក់ថា ​បច្ចុប្បន្ន​ និស្សិតទូទាំងប្រទេសម៉ិកស៊ិកតែម្តងកំពុងប្រឈមនឹងអំពើហិង្សា​ ​ខណៈ​សង្គ្រាម​គ្រឿង​​នៅតែ​ស្ថិត​ក្នុងស្ថានភាពធ្ងន់ធ្ងរ​ ដោយមិនដឹងថា ពេលណាអាចស្រាកស្រាននោះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *