ទំព័រដើម / កីឡា / បារាំង និងអេស្ប៉ាញត្រៀមជួបគ្នាពាន Davis Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បារាំង និងអេស្ប៉ាញត្រៀមជួបគ្នាពាន Davis Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បារាំង ៖ ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិបារាំង និងអេស្ប៉ាញនៅមានឱកាសធ្វើ ការហ្វឹកហាត់ក្នុងទីក្រុង Lille ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលក្រុមទាំង​២ជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Davis Cup នៅថ្ងៃសុក្រនេះ។

កីឡាករ Benoit Paire នឹងបង្ហាញខ្លួនជាលើកដំបូងឲ្យម្ចាស់ផ្ទះបារាំង អំឡុងពេលកីឡា​ករ Jo-Wilfried Tsonga និង Gael Monfils អវត្តមានដោយសាររបួស ខណៈប្រធានក្រុមបារាំង​ Yannick Noah បានជ្រើសរើសយកកីឡាករវ័យ២៩ឆ្នាំ Richard Gasquet ដែលកាលីពី២ឆ្នាំ មុនកីឡាកររូបនេះត្រូវបានបញ្ជូនមកផ្ទះវិញពីកម្មវិធីអូឡាំពិកទីក្រុងរីយ៉ូ ប្រេស៊ីល ក្រោយពីត្រូវ បានចោទប្រកាន់ពីសហព័ន្ធវាយកូនបាល់ (FTF) ពីរំលោភបំពានក្នុងការប្រកួត។

Benoit Paire មានចំណាត់ថ្នាក់លេខ៥៦ពិភពលោកនឹងត្រូវប្រកួតថ្ងៃបើកឆាកទល់នឹង កីឡាករ Pablo Carreno Busta របស់អេស្ប៉ាញ ខណៈកីឡាករ Lucas Pouille ដែលធ្លាប់​ជួយ បារាំងបានជើងឯកកាលពីឆ្នាំ២០១៧នឹងត្រូវប្រឈមមុខទល់នឹងកីឡាករ Roberto Bautista Agut នៅថ្ងៃទី២វិញ្ញាសាម្នាក់ទល់ម្នាក់។ ឯអេស្ប៉ាញនឹងអវត្តមានកីឡាករលំដាប់កំពូល​ពិភព លោក Rafael Nadal ដោយសាររបួសជង្គង់អំឡុងការប្រកួត US Open កាលពីពេលថ្មីៗនេះ។

សូមរំឭកថា បារាំងធ្លាប់លើកពាន Davis Cup បាន១០ដង លើកដំបូងក្នុងឆ្នាំ១៩២៧ និងលើកចុងក្រោយឆ្នាំ២០១៧។ ចំណែកអេស្ប៉ាញធ្លាប់ឈ្នះបាន៥លើក ខណៈសហរដ្ឋអាមេ​រិកឈ្នះច្រើនជាងគេ៣២ដង ហើយរវាងបារាំង នឹងអេស្ប៉ាញក្រុមណាឈ្នះនឹងបានឡើងទៅ វគ្គផ្តាច់ព្រ័ត្ររង់ចាំការប្រកួតរវាងក្រូអាត និងសហរដ្ឋអាមេរិក៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *