ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋាភិបាសម្រេចជួសជុលផ្សារអង្គស្នួលក្នុងឃុំពើកជូនអាជីវករគ្រោងចំណាយថវិកាជាង៥ម៉ឺនដុល្លា

រដ្ឋាភិបាសម្រេចជួសជុលផ្សារអង្គស្នួលក្នុងឃុំពើកជូនអាជីវករគ្រោងចំណាយថវិកាជាង៥ម៉ឺនដុល្លា

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនសម្រេចធ្វើការជួសជុលផ្សារអង្គស្នួលឡើងវិញ គ្រោងចំណាយថវិកាជាង៥ម៉ឺនដុល្លាអាមរិកជូនអាជីវករក៏ដូច​ជាប្រជាពលរដ្ឋនៅក្នុងឃុំពើកទាំងមូល ដោយសារផ្សារនេះ មានការខូច​ខាតស្ទើទាំងស្រុង និងមានផលលំបាកលក់ដូររបស់អាជីវករ។ក្នុងពិធីក្រុងពាលីសាងសង់តំបូលផ្សារអង្គស្នួល ឃុំ​ពើកស្រុកអង្គស្នួលខេត្តកណ្តាលនៅថ្ងៃទី១៤ខែកញ្ញានេះលោកសែម សុវណ្ណនីប្រធានក្រុមការងារចុះជួយឃុំពើកបាន​ថ្លែងថា“ផ្សារអង្គស្នួលបច្ចុប្បន្នគឺមានការខូចខាតស្ទើរទាំងស្រុងដោយសារផ្សារនេះមិនតំបូលត្រឹមត្រូវមិនមានប្រព័ន្ធលូនោះទេ ពេលមានភ្លៀងមកម្តងៗ គឺទឹកដក់យូរ ប្រជាពល​រដ្ឋមានការលំបាកក្នុងដើរទិញទំនិញប្រចាំថ្ងៃ”។

លោកសែម សុវណ្ណនីជាអ្នករាប់រងស្ថាបនាផ្សារអង្គស្នួលនេះឡើងវិញ បានបញ្ជាក់អោយដឹងថា “ផ្សារនេះគ្រោងចំណាយថវិកាសាងសង់ឡើងប្រមាណជាង៥ម៉ឺនដុល្លាអាមេរិក គឺស្ថាបនាទៅ លើការសង់តំបូក ចាក់សាប ដាក់ប្រព័ន្ធលូបង្ហូរទឹកអោយបានត្រឹមត្រូវ និងរៀបចំបញ្ហាបរិស្ថានអោយបានល្អ និងរៀបចំតូបរបស់អាជីវករអោយបានល្អ និងមានសណ្តាប់ធ្នាប់ល្អ ងាយស្រួលសំរាប់អ្នកដើរទិញទំនិញ ក៏ដូចអាជីវករផងដែរ”។

លោកបញ្ជាក់ថា ការស្ថាបនាផ្សារ និងការកសាងហេដ្ឋរចនាសម័ន្ធនានា នៅតាមមូលដ្ឋាន ភូមិឃុំ គឺជាការឆ្លើយតបមួយជូនប្រជាពលរដ្ឋ ដែលពួកគាត់បានបោះឆ្នោតផ្តល់ទំនុកចិត្តជូនសម្តេចតេជោ បន្តដឹកនាំរាជរដ្ឋាភិបាលសំរាប់នីតិកាលទី៦នេះជាបន្តទៀត។

លោកយន់ ប៊ុនឈឿន មេឃុំពើកបានអោយដឹងថាបច្ចុប្បន្នផ្សារអង្គស្នូល មាន​តូបចំនួន៣៩ ដែលមានអាជីវករលក់ដូរជាប្រចាំ ដោយផ្សារនេះមានការ​ខូចខាតជាច្រើនគ្មានប្រព័ន្ធលូភ្លៀងលិចជារៀងរាល់ថ្ងៃ ធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការដើរទិញរបស់របរ ម្ហូបអាហារប្រចាំថ្ងៃ។ ដូច្នេះអាជីវកទាំងអស់ក៏សម្រេចចិត្តស្នើសុំទៅលោកសែម សុវណ្ណនីជួយជួសជុលផ្សារនេះឡើងវិញដែលមានទំហំ​២៦​គុណ​២៨ ម៉ែត្រ”។លោកបន្តថា ផ្សារចាបផ្តើមសាងសង់តំបូកចាប់ពីថ្ងៃនេះតទៅ ហើយ​សង់អោយរួចរាល់នៅដើមខែមករា ឆ្នាំ២០១៩ខាងមុខ។

គួរបញ្ជាក់អោយដឹងដែរថាផ្សារអង្គស្នួលបានកសាងឡើងនៅឆ្នាំ១៩៣៦តែផ្សារនេះ​ត្រូវបានខូចខាតទំាងស្រុង ក្នុងរបបខ្មែរក្រហម ដឹកនាំដោយប៉ុលពត ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ផ្សារនេះបានកើតឡើងវិញប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ផ្សារនេះមានការខូចខាតស្ទើរទាំងស្រុង៕ដោយ៖វែង សំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *