ទំព័រដើម / កីឡា / Tuchel ដាស់តឿនកូនក្រុមកុំមើលស្រាល Liverpool មុនប៉ះគ្នានៅ Champions League

Tuchel ដាស់តឿនកូនក្រុមកុំមើលស្រាល Liverpool មុនប៉ះគ្នានៅ Champions League

បារាំង ៖ គ្រូបង្វឹកថ្មីរបស់ក្លិប Paris Saint Germain លោក Thomas Tuchel បានក្រើន​រំឭកដល់កូនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សូមកុំមើលស្រាលក្រុមហង្សក្រហម Liverpool ឲ្យសោះមុនជំនួប UEFA Champions League មកដល់នៅដើមសបា្តហ៍ក្រោយ បន្ទាប់ពីកូន​ក្រុមហាក់មើលស្រាល និងនិយាយឌឺដងដាក់សមាជិក Liverpool នាពេលកន្លងមក។

ការថ្លែបែបនេះរបស់លោក Thomas Tuchel អំឡុងដឹកនាំក្រុមធ្វើការហ្វឹកហាត់ត្រៀម ជួប Saint-Etienne លីគកំពូលបារាំងនៅយប់ថ្ងៃសុក្រនេះ ខណៈក្រុមទាំង២សុទ្ធតែមិនចាញ់ ដូចគ្នាសម្រាប់៤ប្រកួតដើមរដូវកាលកន្លងមក។ អតីតគ្រូបង្វឹក Borussia Dortmund បន្តថា ការងារចម្បងរបស់លោក គឺចង់ឈ្នះគ្រប់ការប្រកួត ដើម្បីរក្សាតំណែងលេខ១នៅលើតារាង Ligue-1 ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការប្រកួត Champions League ដែលត្រូវប៉ះក្រុមមាន​បទពិសោធច្រើន Liverpool។

សូមរំឭកថា ចាប់តាំងពីមហាសេដ្ឋីជនជាតិកាតា Nasser Al-Khelaifi មកវិនិយោគក្លិប Paris Saint Germian ក្នុងឆ្នាំ២០១១មក ក្លិបកំពូលបារាំងមួយនេះមិនទាន់ឈ្នះជើងឯកទ្វីបអឺរ៉ុប ណាមួយឡើយ។ បន្ទាប់ពី​ជួប Saint-Etienne នៅយប់ថ្ងៃសុក្រនេះហើយ PSG នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Anfield ជួប​ហង្ស​ក្រហម Liverpool នៅ​យប់​ថ្ងៃ​ពុធ​ទី​១៩ ដែល​ជា​ប្រកួត​ដំបូង​ក្នុងក្របខ័ណ្ឌ Champions League៕​​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *