ទំព័រដើម / កីឡា / អត្តពលិករាំកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ី​ នៅប្រទេសចិន

អត្តពលិករាំកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ី​ នៅប្រទេសចិន

ភ្នំពេញ៖ កីឡាករ កីឡាការិនីរំាកម្ពុជា៩នាក់បានចេញដំណើរកាលពីរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅចូលរួមប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវប្រកួតនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។

លោក ស៊ូវ តុង គ្រូបង្វឹកជម្រើសជាតិកីឡារំាកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកកីឡារំាអាស៊ី ដែល មានឈ្មោះថា ADSF Asian Single Dance Sport Championship 2018 គឺពេលនេះសហព័ន្ធកីឡារាំកម្ពុជាបាន បញ្ជូនអត្តពលិករបស់ខ្លួនចំនួន៩នាក់ និងគ្រូ២នាក់ ទៅចូលរួមលើឆាកអន្តរជាតិជាលើកដំបូងរបស់ខ្លួន បន្ទាប់ពី បានពីសហព័ន្ធកីឡារំាកម្ពុជាត្រូវបានបង្កើតជាមួយនឹងការបណ្តុះបណ្តាលថ្នាលយុវជន ក្នុងរយៈពេល៣ឆ្នាំ កន្លងមកនេះ។ លោកបន្តថា នេះគឺជាលើកទី១ ដែលកីឡារាំងបានចូលរួមប្រកួតកម្រិតអាស៊ី ហើយក៏ជាកិត្តិ យសរបស់យើងដែលបានចូលរួម។ លោកបានបង្ហាញនូក្តីកង្វល់ក្នុងការប្រជែងមេដាយ ដោយសារនេះជា លើកដំបូង ហើយកម្ពុជាទើបនឹងមាន៣ឆ្នាំចុងក្រោយនេះ ខណៈបណ្តាប្រទេសដែលចូលរួមមានបទពិសោធន៍ ច្រើនរាប់សិបឆ្នាំនិងមានធនធានអត្តពលិកសម្បូរបែប ប៉ុន្តែទោះយ៉ាងនេះក្តី ក៏លោកនឹងជួយជំរុញអត្តពលិក ទាំងអស់ឲ្យខិតខំអស់ពីសមត្ថភាព និងខិតខំកសាងនូវកិត្តិយសយកមកជូនជាតិដែរ។

កីឡាករ កីឡាការិនី ទាំង៩នាក់នឹងត្រូវប្រកួតលើវិញ្ញាសាចំនួន១០ ដូចជាវិញ្ញាសាឯកត្តជន និងចម្រុះ ជាក្រុម ក្នុងនោះមានអ្នកខ្លះ លេង ៥វិញ្ញាសា អ្នកខ្លះលេង៣វិញ្ញាសា និង អ្នកខ្លះទៀតត្រូវលេង២វិញ្ញាសា។ អត្តពលិករាំកម្ពុជាពេលនេះ រួមមាន៖ កីឡាករ ច័ន្ទ វ៊ិចទ័រ, ម៉ូវ ដាវីន, សេង សុខគីម និងកីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី រួមមាន៖ ព្រាប ដានីឡា, សាន រូស្សា, យី អ៊ីលីង, ហ៊ាន លក្ម្សី និងកីឡាការិនី ម៉ូវ ដានីតា។

សូមបញ្ជាក់ថា ក្រៅពីការឈានជើងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិលើកនេះ, នាចុងឆ្នាំ២០១៨ នេះសហព័ន្ធកីឡារំាកម្ពុជាក៏គ្រោងនឹងបញ្ជូនអត្តពលិកចូលរួមប្រកួតអន្ដរជាតិចំនួន២ផ្សេងទៀតដែរ គឺនៅប្រ ទេសវៀតណាម និងនៅប្រទេសចិនដដែល ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងគុណភាពបច្ចេកទេស ឲ្យកាន់តែរឹងមាំ មុនពេលដែលត្រូវត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម នៅហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *