ទំព័រដើម / កីឡា / លីគកំពូលកម្ពុជាត្រូវបន្តការប្រកួតសប្តាហ៍ទី២០ នាចុងសប្តាហ៍នេះ

លីគកំពូលកម្ពុជាត្រូវបន្តការប្រកួតសប្តាហ៍ទី២០ នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ទាំង១២នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨នឹងត្រូវបន្តការ ប្រកួតរបស់ខ្លួនឡើងវិញ ចំនួន៦ប្រកួត នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ក្រោយពីសម្រាក២សប្តាហ៍ ដោយសារការប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីដើម សប្តាហ៍។

ក្រោពីការរំសាយក្រុមជម្រើសជាតិកម្ពុជា, គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC នៃសហ ព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញនូវកម្មវិធីប្រកួតសម្រាប់សប្តាហ៍ទី២០ ដោយថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ រួមមាន៖ ក្រុមណាហ្គាវើលប៉ះក្រសួងការពារជាតិ ខណៈក្រុមវិសាខា ត្រូវប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅទីលានស្ដាតចាស់ ហើយក្រុមព្រះខ័នរាជស្វាយរៀង ទទួលក្រុមភ្ញៀវ សូលទីឡូអង្គរ នៅកីឡ ដ្ឋានខេត្តស្វាយរៀង។

សូមបញ្ជាក់ថា លទ្ធផលពិន្ទុបណ្តោះអាសន្ន១៩សប្តាហ៍កន្លងមក គឺក្រុមណាហ្គាវើលកំពុងក្តោក្តាប់ ដំណែងលើកំពូលតារាង ជាមួយនឹង៤៧ពិន្ទុ  និងក្រុមការពារតំណែងជើងឯករដូវកាលចាស់ បឹងកេត ឈរនៅ ចំណាត់ថ្នាត់លេខ២ មាន៤៥ពិន្ទុ និងក្រុមវិសាខាឈរលេខ៣ មាន៤២ពិន្ទុ ដោយ៣ក្រុមលើកំពូលតារាង បណ្តោះអាសន្ននេះមានឱកាសប្រជែងម្ចាស់ដំណែងជើងឯក រដូវកាល ២០១៨នេះ ស្របពេលដែលក្រុម វេស្ទើនភ្នំពេញ កំពុងឈរនៅលំដាប់បាតតារាងនឹងត្រូវកាត់ចោលទម្លាក់ទៅក្របខ័ណ្ឌក២៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *