ទំព័រដើម / កីឡា / ប្រកាសពីការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០១៨

ប្រកាសពីការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០១៨

ភ្នំពេញ៖ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកថ្ងៃសុក្រនេះ នៅះពហុកីឡដ្ឋានជាតិ ស្តីពីការរៀប ចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលគ្រោងនឹង ធ្វើឡើង នាថ្ងៃទី១៩ និងបញ្ចប់នៅថ្ងៃទី២៨កញ្ញាខាងមុខ។

លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតបាននិយាយថា ព្រឹត្តិ ការណ៍នេះទទួលបានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ចូលរួមប្រកួតប្រជែងមេដាយ ហើយក្នុងនោះគ្រឹះស្ថានកម្រិតឧត្តមសិក្សាទាំ២២នេះ គឺមាន៨គ្រឹះស្ថានមកពីខេត្តនានា។ សម្រាប់ប្រភេទកីឡា ដែលដាក់ឲ្យប្រកួតមាន៦ប្រភេទកីឡា ដូចបណ្តាឆ្នាំមុនៗដែរ ដែលមានដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ។ បាល់ទាត់មាន១៤ក្រុមចូលរួម ដែលនឹងប្រើប្រាស់ទីលានចំនួន៤ និងបាល់ទះមាន៤ក្រុម ស្របពេលដែលប្រភេទកីឡាអត្តពលកម្មមាន១៥ក្រុម ក្នុងនោះមាននារីចំនួន៧ក្រុម ប៉េតង់មាន៦ក្រុម និងវាយកូនឃ្លីលើតុ មាន៨ក្រុម ដែលប្រភេទកីឡាមួយចំនួនត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

ព្រឹត្តិការណ៍កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះ មាន កីឡាករ​-កីឡាការិនីចូលរួមសរុបចំនួន ៦៩៩នាក់ ក្នុងនោះមាននារីចំនួន៩៤នាក់។

សូមបញ្ជាក់ថា សម្រាប់ថ្លៃចំណាយលើការហូបចុក និងស្នាក់នៅសណ្ឌាគាររបស់កីឡាករ-កីឡាការិនី ទាំងអស់ ដែលមកពីបណ្ដាខេត្តនានាត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជាអ្នកទទួលបន្ទុកទាំងស្រុង ប៉ុន្តែ អត្តពលិកដែលរស់នៅរាជធានីភ្នំពេញទទួលបានតែថ្លៃម្អូបអាហារប៉ុណ្ណោះ៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *