ទំព័រដើម / ព័ត៌មានជាតិ / ក្រសួង​បរិស្ថាន​​ជំរុញ​​ឱ្យ​មន្ត្រី​​ជំនាញ នៅ​ខេត្ត​ព្រះ​សីហនុ ​ចុះ​ណែ​នាំ​​ម្ចាស់​​សំ​ណ​ង់​​នា​​នា ឱ្យ​ការ​ពារ​​អាចម៌ដី កុំ​ឱ្យ​ហូរចូល​សមុទ្រ ​ដែ​ល​ធ្វើ​ឱ្យទឹកកខ្វក់

ក្រសួង​បរិស្ថាន​​ជំរុញ​​ឱ្យ​មន្ត្រី​​ជំនាញ នៅ​ខេត្ត​ព្រះ​សីហនុ ​ចុះ​ណែ​នាំ​​ម្ចាស់​​សំ​ណ​ង់​​នា​​នា ឱ្យ​ការ​ពារ​​អាចម៌ដី កុំ​ឱ្យ​ហូរចូល​សមុទ្រ ​ដែ​ល​ធ្វើ​ឱ្យទឹកកខ្វក់

ភ្នំពេញ​៖

មន្ត្រី​ក្រសួងបរិស្ថាន ឱ្យដឹងថា​៖ក្រសួង​បានជំរុញ ទៅ​មន្ទីរបរិស្ថាន ខេត្ត​ព្រះសីហនុ​ ចុះ​អនុ​វត្ត​ន៍​​ច្បាប់ ដើម្បីឱ្យម្ចាស់ការដ្ឋានសាងសង់ ម្ចាស់សណ្ឋាគារ​និង​ភោជនីយដ្ឋាននានា ​ធ្វើយ៉ាងណា​កុំ​ឱ្យ​អាចម៌ដី និងទឹក​​សំណល់​កខ្វក់ ហូរចូលទៅក្នុងសមុទ្រ ​បង្ករឱ្យប៉ះពាល់ដល់បរិស្ថានទឹក​សមុទ្រ​តទៅ​ទៀត។​

រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍នៅរសៀលថ្ងៃសុក្រទី១៤​ខែ​កញ្ញា​ថា៖​មន្ត្រីមន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហនុ កំពុងចុះពិនិត្យ​និងណែនាំ ឱ្យម្ចាស់ការដ្ឋាន​សំណង់​នា​នា​ ដែលកំពុងដំណើរ គឺ​ធ្វើ​យ៉ាងណា​កុំ​ឱ្យអាចម៌ដី និងកំណាយ​អាចម៌ដី​ហូរចូលទៅ​ក្នុងសមុទ្រ ព្រម​ទាំង​ចុះណែនាំ​ដល់​ម្ចាស់ សណ្ឋាគារ​និង​ភោជនីយដ្ឋាន ​ជាច្រើនទៀត កុំឱ្យបង្ហូរទឹក​កខ្វក់ចូលទៅក្នុង​សមុទ្រ គឺត្រូវតែ​ឱ្យ​មានអាង​ប្រព្រឹត្តិកម្ម ច្រោះ​ទឹកកខ្វក់ទាំងនោះ​ជាមុនសិន​។​

ការជំរុញឱ្យ​មន្ត្រី​មន្ទីរបរិស្ថាន​ ខេត្ត​ព្រះសីហនុ ចុះ​អនុវត្តន៍វិធានការណែនាំ​ ម្ចាស់ការដ្ឋាន​សំ​ណង់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់​និងភោជនីយដ្ឋាននេះ ធ្វើ​ឡើង​បន្ទាប់ពី​រយៈពេល​២៣​ថ្ងៃមុន​នេះ​​​​ ​ទឹ​ក​សមុ​​​​​​​​​ទ្រ​បា​​​​​​​​​នប្រែ​​​​​​​​​​ពណ៌ពីថ្លា​ទៅ​ជាល្អក់​​​​​​​​​​​​​​​​​​​​​​​​​​កករ ដោយសារតែ​ទឹកភ្លៀងពីតំបន់ភ្នំ​​និង​អាចម៌​ដី​ពីការ​ដ្ឋាន​សំ​ណង់ហូរចូល ​​ជាពិ​​​​​​​​​​​​​​​​​​​​សេសនៅ​​​​​​​​​ឆ្នេរព្រែ​​​​​​​​​កត្រែ​​​​​​​​​​​​​​​​​​​​​​ង ​​

ក្រសួងបរិស្ថាន ​បានបញ្ជាក់​ជំហរថា៖​ប្រសិន​បើ​មន្ត្រី​មន្ទីរបរិស្ថាន ខេត្ត​ព្រះសីហនុ ចុះណែនាំ​ដល់​ម្ចាស់ការដ្ឋានសំណង់ ​ម្ចាស់សណ្ឋាគារ ផ្ទះ សំណាក់​និង​ភោជនីយដ្ឋាននានា ឱ្យការពារ​អាចម៌​ដី​ និងទឹក​កខ្វក់ កុំឱ្យហូរចូលសមុទ្រ ប៉ុន្តែ​នៅតែមិនមានប្រសិទ្ធិភាពនោះ គឺ​ក្រសួង​នឹងចាត់វិធានការ​តឹ​ងរ៉ឹង តាម​ផ្លូវច្បាប់ ដោយចុះ​ផាកពិន័យ​ ម្ចាស់ការដ្ឋានសំណង់ សណ្ឋាគារ​និងភោជនីយដ្ឋាន ទាំង​ឡា​​យណា ដែលមិនស្ដាប់បង្គាប់នោះ​។​

លោកនេត្រ ភក្ត្រា​ ឱ្យដឹងថា​រាល់ការអភិវឌ្ឍន៍នានា នៅក្នុងទីក្រុង​ទូទាំងប្រទេស​មិន​សំដៅ​តែ​ខេត្តព្រះសីហនុទេ គឺត្រូវតែ​មានការវាយតម្លៃ​លើការប៉ះពាល់​បរិស្ថាន​ជាចាំបាច់​។​

កន្លងមក​ក្រសួងបរិស្ថាន​ ធ្លាប់​បានពិន័យ​ទៅលើ​ក្រុម​ហ៊ុន​និងសណ្ឋាគារ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់បរិស្ថាន​​ ដោយ​យកប្រាក់ដែលពិន័យនោះ ​មកដាក់ចូលក្រសួង ដើម្បីរៀបចំកិច្ចការ​ពារ​បរិស្ថាន​៕​ដោយ៖ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *