ទំព័រដើម / ព័ត៌មានជាតិ / ដកហូតយកទំនិញលក់ដូរនៅមុខផ្សារក្រោយហាមមិនស្តាប់

ដកហូតយកទំនិញលក់ដូរនៅមុខផ្សារក្រោយហាមមិនស្តាប់

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានប្រើវិធានការក្តៅ ដោយបាននាំគ្នាដកហូតយកនូវទំនិញ និងសម្ភារៈលក់ដូរមួយចំនួន របស់អ្នកដូរនៅលើផ្លូវសាធារណៈនៅមុខផ្សារលើក្នុងក្រុងកំពង់ឆ្នាំង។

នេះបើតាមលោក ក្រូច ម៉ារា អភិបាលរងក្រុងកំពង់ឆ្នាំងបានអោយដឹង។

លោកបានបន្ដថា៖”ការយកទៅផាកពិន័យ និងព្រមាន ខណៈដែលសមត្ថកិច្ចបានណែនាំជាច្រើនលើកច្រើនសារមិនអោយលក់ដូរនៅលើផ្លូវសាធារណៈ តែពួកគេនៅតែមិនព្រមស្តាប់ និងមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរខេត្ត ក្រុង” ។

លោកបានបញ្ជក់ថា៖” កន្លងមកអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានធ្វើការអប់រំនិងណែនាំជាច្រើនលើក ច្រើនសារ ព្រមទាំងមានកាធ្វើកិច្ចសន្យាផងដែរជាមួយអ្នកលក់ដូរទាំងនោះ ដោយមិនអោយមកលក់ដូរនៅលើផ្លូវសាធារណៈមុខផ្សារឡើយ ដែលនាំអោយមានការកកស្ទះចរាចរណ៍ ដែលអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់សោភ័ណភាពនៅក្នុងក្រុងកំពង់ឆ្នាំង ។ ទោះបីអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានណែនាំរឿងដដែលៗយ៉ាងណាក៏ដោយ បើគ្មានសមត្ថកិច្ចមករៀបចំសណ្តាប់ធ្នាប់ទេនោះ គឺអ្នកលក់ដូរទាំងនោះនៅតែប្រកួតប្រជែងគ្នា ដាក់ទំនិញលក់ដូរនៅលើផ្លូវសាធារណៈដដែរៗ ហេតុនេះហើយទើបសមត្ថកិច្ចចម្រុះប្រើវិធានការក្តៅដើម្បីព្រមាន។

ដោយឡែក លោកវរៈ សេនីយ៍ឯក មាស ប៉េងហួត នាយការិយាល័យបណករបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បាននិយាយដូចគ្នា និងបានបញ្ជាក់អោយដឹងថា៖ ការចាត់វិអានការបែបនេះ គឺជាគោលការរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ដែលតែងតែព្រមាន ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ថា បើធ្វើមិនកើតទេសូមអស់លោកចុះចេញពីតំណែងទៅ ទុកអោយអ្នកមានសមត្ថភាពគេធ្វើវិញម្តង មិនខ្វះទេអ្នកគេមានសមត្ថភាពធ្វើការងារនេះ ។

លោក មាស ម៉េងហួត បានអោយដឹងទៀតថា៖ នៅក្នុងទិសដៅខាងមុខនេះស្របពេលដែលអា ជ្ញាធរខេត្ត និងក្រុងត្រៀមធ្វើបុណ្យទន្លេនៅឆ្នាំ២០១៩ខាងមុននេះផង អាជ្ញាធរនិងសមត្ថកិច្ចចម្រុះ នឹងរួមគ្នាធ្វើសេចក្តីណែនាំមួយជាថ្មីទៀតដោយកំណត់ទៅតាមវិធានការណ៍របស់រដ្ឋបាលខេត្ត ដោយមិនអោយមានការលក់ដូរទំនិញនៅលើផ្លូវសាធារណៈមុខផ្សារលើ ផ្សារក្រោម និងនៅលើផ្លូវសាធារណៈផ្សេងទៀតនៅក្នុងក្នុងកំពង់ឆ្នាំងឡើយ ។

ដោយឡែកនៅតាមផ្ទះល្វែងជុំវិញផ្សារលើ និងផ្សារក្រោមគឺអនុញ្ញាតអោយដាក់ទំនិញលក់ដូរចេញពីជញ្ជាំងផ្ទះតែ១,៥០ម៉ែត្រតែប៉ុណ្ណោះ ហើយការណែនាំនេះក៏ធ្លាប់បានជូនដំណឹង និងធ្លាប់បានធ្វើកិច្ចសន្យារវាងម្ចាស់ផ្ទះល្វែង ជាមួយសមត្ថកិច្ចចម្រុះពីមុនរួចមកហើយ ។

ក្នុងករណីនេះ បើប្រជាពលរដ្ឋជាអ្នកលក់ដូរទាំងអស់មិនអនុវត្តន៍តាមការណែនាំនេះទែ នោះសមត្ថកិច្ចចម្រុះនឹងយកហូតទំនិញ និងសម្ភារៈលក់ដូរទាំងនោះយកទៅផាកពិន័យតឹងរ៉ឹងតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ទៀតឡើយ។

នៅក្នុងវិធានការនេះដែរ អាជ្ញាជថខេត្ត ក្រុង សូមអំពាវនាវជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុង និងខេត្តកំពង់ឆ្នាំង ចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់លក់ដូរខាងលើនេះប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមស្វាគមន៍ធ្វើបុណ្យទន្លេនៅក្នុងខែមិនា ឆ្នាំ២០១៩ខាងមុខនេះ និងដើម្បីអោយទីក្ហរុងកំពង់ឆ្នាំង មានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពល្អ នោះភ្ញៀវទេសចរណ៍នហឹងមកលេ ងកំសាន្តបានច្រើន ហើយប្រជាពលរដ្ឋយើងក៏អាចរកប្រាក់ចំណូលបង្កើនជីវភាពបានប្រសើរផងដែរ៕អត្ថបទ៖ ឈៀង ថារិទ្ធ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *