ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រីខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវរឿងទំនាស់ដីធ្លីជាង៤០ហិកតា នៅក្នុងភូមិក្តុលអភិវឌ្ឍន៍ 

មន្ដ្រីខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវរឿងទំនាស់ដីធ្លីជាង៤០ហិកតា នៅក្នុងភូមិក្តុលអភិវឌ្ឍន៍ 

   ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារចម្រុះថ្នាក់ខេត្ត៤ស្ថាបន័ នៅព្រឹកថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2018 បានសហការគ្នាចុះទៅពិនិត្យរឿងទំនាស់ដីធ្លីជាង៤០ហិកតា នៅចំណុចក្បាលដំណាក់ស្វាយ ក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាម្គីមានជ័យ ដែលមានប្រជាពលរដ្ឋបាន១ក្រុម មាន០៨គ្រួសារ បានស្នើសុំអោយមន្ត្រីជំនាញចេញប័ណ្ណកម្មសិទ្ធដីធ្លីអោយពួកគាត់ តែ១ក្រុមផ្សេងទៀតបានជំទាស់ថាពួកគាត់មានឯកសារកា ន់កាប់ដីធ្លីពីភូមិឃុំត្រឹមត្រូវ ស្នើសុំសិទ្ធកាប់ដីធ្លីនៅចំណុចនេះដែរ ដោយមិនព្រមប្រគល់ដីធ្លីនៅចំណុចនេះ អោយទៅភាគី៨គ្រួសារ នៅភូមិឃុំផ្សេងនោះឡើយ។
នៅលើដីទំនាស់នេះប្រជាពលរដ្ឋចំនួន ០7 គ្រួសារ រស់នៅក្នុងឃុំស្វាយជុក បានឲ្យក្រុមចម្រុះដឹងថា៖ ពួកគាត់បានកាន់កាប់ដីនេះនៅក្នុងអំឡុងឆ្នាំ2002 ដោយមានលោក ហែមពៅ មេភូមិភូមិតាំងឃ្លៃ និ ងលោក អ៊ុក ទួន មេឃុំស្វាយជុកចាស់ បានចែកឲ្យពួកគាត់កាន់កាប់ក្នុង១គ្រួសារ ៥ហិកតា ដោយមានមានលិខិតសុំកាន់កាប់ ចុះហត្ថលេខាទទួលស្គាល់ពីភូមិឃុំត្រឹមត្រូវ។
ដោយឡែកភាគីប្រជាពលរដ្ឋ០៤នាក់ លោក អ៊ុក ដួង តំណាងឲ្យប្រជាពលរដ្ឋ០8គ្រួសារ រស់នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានអះអាងថា៖ ពួកគាត់បានកាន់កាប់ដីនេះនៅក្នុងឆ្នាំ 2002 ដោយលោក មូរ សំបាន អភិបាលស្រុកសាមគ្គីមានជ័យចាស់ បានចែកអោយកាន់កាប់ ប៉ុន្តែគ្មានឯកសារអ្វីឡើយ។
នៅលើដីទំនាស់នេះលោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានលើកឡើងថា ភាគីប្រជាពលរដ្ឋ០8 គ្រួសារដែលកាន់កាប់ដីគ្មានឯកសារជាប់នោះចាត់ទុកថាពិន្ទុ0 ប៉ុន្តែប្រសិនបើមាន ភាគីណាមានឯកសារពាក់ព័ន្ធនិងដីធ្លីនេះ សូមយកមកប្រគល់អោយក្រុមចំរុះធ្វើការស្រាវជ្រា ដើម្បីរាយការណ៍ជូនទៅថ្នាកលើ ពិនិត្យដោះស្រាយ ។
នៅក្នុងរឿងនេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យបាននិយាយអោយដឹងថា៖ នៅក្នុងការចុះស្រាវជ្រាវរឿងទំនាស់ដីធ្លីនៅថ្ងៃនេះ យើងពិនិត្យឃើញមានភាគីប្រជាពលរដ្ឋពលរដ្ឋចំនួន២ក្រុមបានកាន់កាប់ដីតែ១ជាន់គ្នា ។ តែបើនិយាយពីដីនេះវិញ គឺជាដីគម្របព្រៃរបស់រដ្ឋ ប៉ុន្តែកន្លងមកប្រ ជាពលរដ្ឋ ក៏បានតវ៉ាសុំកាន់កាប់ជាបន្តបន្ទាប់មកដែរ។ ដូច្នេះរឿងនេះការក្រុមការងារចម្រុះនិងធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផលដែលស្រាវជ្រាវបាន ទៅថ្នាក់លើពិនិត្យដោះស្រាយ។

គួរបញ្ជាក់ផងដែរថា៖ នៅពេលថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងឃុំស្វាយជុក ចំនួន០7 គ្រួសារបានចោទប្រកាន់លោកស្រី ប៉ែន សោភា មេឃុំស្វាយជុកថា បានឃុបឃិតជាមួយលោកមេភូមិក្តុលអភិវឌ្ឍន៍និងជាមួយប្រជាពលរដ្ឋចំនួន០8គ្រួសារខាងលើ លក់ដីពួកគាត់ចំនួន35 ទៅឲ្យអ្នករស់នៅក្នុងក្រុងភ្នំពេញ រឿងនេះពួកគាត់ក៏បានធ្វើបណ្ដឹងទៅថ្នាក់លើផងដែរ តែពុំទាន់ធ្វើការដោះស្រាយ។
ដូច្នេះរឿងនេះប្រជាពលរដ្ឋចំនួន០7 គ្រួសាររស់ នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដែលមាន លិខិតសុំកាន់កាប់ពីមេភូមិនិងមេឃុំត្រឹមត្រុួវ សំណូមពរដល់សមត្ថកិច្ចចម្រុះ អាជ្ញាធរដែនគ្រប់ជាន់ថ្នាក់និងស្ថាប័នជំនាញ មេត្តាជួយផ្ដល់យុត្តិធម៌ដល់ពួកគាត់ និងស្នើសុំជួយចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យពួកគាត់បានកាន់កាប់ស្របច្បាប់ផងចុះ៕ ( ឈៀង ថារិទ្ធ )

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *