ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរចុះដោះស្រាយទំនាស់ដី២ពាន់ហិចតានៅស្រុកម៉ាឡៃ

អាជ្ញាធរចុះដោះស្រាយទំនាស់ដី២ពាន់ហិចតានៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ទំនាស់ដីធ្លីដែលជាប់គាំងជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ៧៤គ្រួសារនិងក្រុមហ៊ុនហៃសួគ៍លើផ្ទៃដីជិត២.០​០០ហិតាដែលត្រូវបានគណៈកម្មការដោះស្រាយវិវាធដីធ្លីចុះដោះស្រាយជូននៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨នៅភូមិទួលប្រាសា​ទឃុំទួលពង្រស្រុកម៉ាឡៃ។
នៅពេលមន្ត្រីចម្រុះចុះទៅដោះស្រាយទំនាស់ដីធ្លីដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យរួមមានមន្ត្រីជំនាញនិងកម្លាំងនគរបាល យោធា និងកងរាជអាវុធហត្ថប្រមាណជាង៥០នាក់និងប្រជាពលរដ្ឋប្រមាណជាងជាង១០០នាក់។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖មន្ត្រីចម្រុះដែលចុះមកថ្ងៃនេះដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ៧៤គ្រួសារដែលរស់នៅជាក់ស្តែងដែលមានទំនាស់ជាមួយក្រុមហ៊ុនហៃសួគ៍នៅចំណុចរទេះបាក់ដែលមានទំនាស់ជាច្រើនឆ្នាំមកហើយត្រូវបានដោះស្រាយមិនទាន់ចេញហើយរឿងរ៉ាវត្រូវបានក្រុមហ៊ុនប្តឹងផ្តល់ទៅសាលាដំបូងខេត្ត។ដោយអនុវត្តច្បាប់ទំនាស់ដីធ្លីដែលគ្មានប័ណ្ណកម្មសិទ្ធស្របច្បាប់គឺគណៈកម្មាការដោះស្រាយវិវាធដោះស្រាយជូន។
លោកបានបញ្ជាក់ថា៖ដោយអនុវត្តតាមសេចក្តីជូនដំណឹងខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨និងលិខិតជម្រាបជូនព្រៈរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យស្តីពីការចុះរុះរើសំណង់អនាធិបតេយ្យចេញពីដីរបស់ប្រជាពលរដ្ឋ១៤គ្រួសារនិងដីរបស់ក្រុមហ៊ុនហៃសួគ៍និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលកាន់កាប់បែបអនាធិបតេយ្យលើដីស្របច្បាប់និងត្រូវរុះរើសំណង់រោងខ្ទមអនាធិបតេយ្យចេញចាប់ពីថ្ងៃទីជូនដំណឹងនេះតទៅ។
លោក លី សារី បានបញ្ជាក់ថា៖ក្រោយអនុវត្តលិខិតជូនដំណឹងគឺគណកម្មការដោះស្រាយវិវាទដីធ្លីខេត្តដើម្បីបងប្អូនប្រជាពលរដ្ឋ៧៤គ្រួសារនិងក្រុមហ៊ុនហៃសួគ៍ទទួលបានភាពយុត្តិធម៌និងឈ្នៈៗទាំងអស់គ្នាទើបអោយប្រជាពលរដ្ឋដាក់សំណូមពរដល់គណកម្មការដោះស្រាយដីធ្លីរកដំណោះស្រាយ។
តំណាងប្រជាពលរដ្ឋ៧៤គ្រួសារបានបញ្ជាក់ថា៖ដីនេះជារបបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនកម្លាំងយោធាអតីតៈខ្មែរក្រហមក្រោយពេលសមាហរណកម្មក្នុង១គ្រួសារទទួលបានដីបង្កបង្កើនផល៥ហិចតានិងដីលំនៅដ្ឋាន៣០ម៉ែត្រគុណ៥០ម៉ែត្រដែលត្រូវបានកាប់គាស់ព្រៃប្រឈមគ្រោះថ្នាក់គ្រប់ពេល។ហើយនៅឆ្នាំ២០០០ស្រាប់តែក្រុមហ៊ុនហៃសួគ៍មិនចេញពីប្រភពណាប្តឹងប្រជាពលរដ្ឋ៧៤គ្រួសារដែលកំពុងកាប់គាស់អាស្រ័យផលប្តឹងចោទថារំលោភយកដីរបស់ក្រុមហ៊ុនហៃសួរទៅវិញរហូតក្តីក្តាំតុលាការមិនទាន់ដោះស្រាយចេញតែប្រជាពលរដ្ឋអាស្រ័យផលរាល់ឆ្នាំ។
តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា៖នៅពេលគណកម្មាការដោះស្រាយវិវាធដីធ្លីចុះដោះស្រាយជូនគឺប្រជាពលរដ្ឋ៧៤គ្រួសារបានប្តឹងទាមទារដី៥ហិតាតែការសម្របសម្រួលដោះស្រាយពីគណកម្មការដោះស្រាយវិវាធសុំតែ៣ហិចតាដើម្បីបញ្ចប់រឿងសុំដកពាក្យបណ្តឹងនៅតុលាការចេញនិងសុំវាស់វែងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។
តែការឆ្លើយតបនិងតំណាងក្រុមហ៊ុនហៃសួគ៍បានបញ្ជាក់ថា៖ដើម្បីទទួលបានយុត្តិធម៌ដូចគ្នាក្រុមហ៊ុនហៃសួរសុំសម្បទានប្រទានដី១​គ្រួសារ១ហិចតាហើយកសាងផ្លូវជូន៣គីឡូម៉ែត្រក្រាលគ្រួសនិងដាក់បណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបានបញ្ជាក់ថា៖ការដោះស្រាយទទួលបានភាពយុត្តិធម៌ទាំងប្រជាពលរដ្ឋ៧៤គ្រួសារនិងក្រុមហ៊ុនហៃសួគ៍គឺគណកម្មការដោះស្រាយវិវាធដីធ្លីខេត្តដែលដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានព្យាយាមរកដំណោះស្រាយជូនសុំអោយប្រជាពលរដ្ឋនិងក្រុមហ៊ុនត្រូវតែពិចារណានិងយោគយល់ទាំងអស់គ្នាទើបត្រូវបានបញ្ចប់និងទទួលជោគជ័យ៕អត្ថបទ៖ប៊ុន ធឿន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *