ទំព័រដើម / ព័ត៌មានជាតិ / ជនជាតិគួយនៅភូមិអន្លងជ្រៃ ព្រួយបារម្ភពីការបាត់បង់របរ បិតចង្កឹះ​ ដែលបានបង្ហាញរបស់ប្រើប្រាស់ផលិតពីដើមទ្រាំង

ជនជាតិគួយនៅភូមិអន្លងជ្រៃ ព្រួយបារម្ភពីការបាត់បង់របរ បិតចង្កឹះ​ ដែលបានបង្ហាញរបស់ប្រើប្រាស់ផលិតពីដើមទ្រាំង

ខេត្តស្ទឹងត្រែង៖​​ជនជាតិគួយនៅភូមិអន្លងជ្រៃ ព្រួយបារម្ភពីការបាត់បង់របរ បិតចង្កឹះ​ ដែលបានបង្ហាញរបស់ប្រើប្រាស់ផលិតពីដើមទ្រាំង។​

លោកកៃជួន អាយុ៦៤ឆ្នាំជនជាតិគួយនៅភូមិឃុំអន្លងជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនៅថ្ងៃទី១២កញ្ញាឆ្នាំ២០១៨នេះបានបញ្ជាក់ថា៖ការធ្វើចង្កឹះពីដើមទ្រាំងចាស់ទំពីដើមគាត់ធ្វើគ្រាន់តែប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារនិមួយៗនឹងខ្លះទៀតបានចែក​ញាតិសណ្តាននៅក្នុងភូមិជាមួយដែលពួកគាត់គិតថាជាម្រាក់ក្លើរាប់អានគ្នា។លោកថា៖ក្នុងសម័យរបបប៉ុលពតបានបាត់បងអស់គ្មានសល់អ្វីឡើយហើយក្រោយថ្ងៃរំដោះ៧មករាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឱ្យអ្វីៗកើតមានឡើងវិញបងប្អូនជនជាតិក៍បានរំលឹកឡើងនូវប្រពៃណីរបស់ខ្លួនគ្រប់បែបយ៉ាង។

លោកកៃជួនបន្តថា៖ដើមទ្រាំងនេះជនជាតិខ្មែរដើមបានកាប់យកស្លឹកមកធ្វើកន្ទេល ភ្ជុល- ប្រើប្រាស់ បិតបាំងផ្ទះ ប្រក់ដំបូលផ្ទះខ្ទម- ទ្រនុងវិញខ្សែ ចំណងគោក្របី ធាងកែច្នៃ ធ្វើដងធ្នូរស្នា កីដំបាញ ត្រល់ខាអំបោះ ដងកាំបិត ដឹង ពូថៅ នឹងឧបករណ៍ផ្សេងៗទៀត។លោកបន្ថែមថា៖នៅឆ្នាំ២០១៤អាជ្ញាធរខេត្តស្រុកឃុំបានបង្កើតជាសហគមន៍ឡើងដើម្បីផលិតជាចង្កឹះតែការធ្វើនេះវាមិនបានស្ថិតថេរឡើយព្រោះរបស់ទាំងនេះគ្នានទីផ្សារលក់ ណាមួយរបស់នាំចូលគេទំនើបជាងធ្វើឱ្យចង្កឹះធ្វើពីដើមទ្រាំងនេះស្ទើបាត់​បង់​ទៅ​វិញ។​​
លោកស្រីថាយនាងអាយុ៥១ឆ្នាំជនជាតិគួយអ្នកប្រកបរបរបិតចង្កឹះនេះបានអះអាងថា៖ការផលិតចង្កឹះវាជាមុខរបរបន្ទាប់បន្សំដែលបងប្អូនជនជាតិភាគតិចធ្វើឡើង ក្រៅពីការងារធ្វើស្រែចំការគ្រាន់លក់បានប្រាក់បង្គ្រប់ចិញ្ចឹមជីវិត ចៀសវាងកុំឱ្យពួកគាត់ទំនេរចូលព្រៃទៅបរបាញ់សត្វ រកឃ្មុំ កាប់ឈើ រកជ័រជាដើមនោះ។លោកស្រីស្មើឱ្យស្ថាប័នពាក់ពន្ធ័ឬអង្គការក្រៅរដ្ឋាភិបាលជួយរកទីផ្សារលក់ចង្កឹះនេះឡើងវិញដើម្បីយើងរក្សាបាននៅកេរិ៍តតំណែលខ្មែរ នឹងបានលើកស្ទួយជីវភាពបងប្អូនជនជាតិផង៕អត្ថបទ៖គឹមសុខហឿន

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *