ទំព័រដើម / សន្តិសុខសង្គម / នគរបាលការពារព្រំដែនឃាត់ខ្លួនជនសង្ស័យ ២នាក់កំពុងឆ្កឹះសោរផ្ទះអ្នកស្រុក

នគរបាលការពារព្រំដែនឃាត់ខ្លួនជនសង្ស័យ ២នាក់កំពុងឆ្កឹះសោរផ្ទះអ្នកស្រុក

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូច៩១១ការពារព្រំដែនឃាត់ខ្លួនជនសង្ស័យ ២នាក់កំពុងឆ្កឹះសោរផ្ទះអ្នកស្រុក នៅយប់វេលាម៉ោង១និង២០នាទីរំលងអាធ្រាត ១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះជួលមាត់អូរកាស៊ីណូ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ នៃនគរបាលវរសេនាតូច៩១១ប្រាប់ថា ជនសង្ស័យទាំង២នាក់ ១.ឈ្មោះអាង ញាញ់ ភេទប្រុស អាយុ៣១ឆ្នាំស្នាក់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត (កម្មករ)។ ២.ឈ្មោះមុត រ៉ាឌី ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត មុខរបរ មិនពិតប្រាកដ។លោកបានបញ្ចាក់ថា ពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ និងបានរៀបកម្លាំងចុះឃាត់ខ្លួនជនសង្ស័យកំពុងធ្វើសកម្មភាព លួចឆ្កឹះសោរផ្ទះអ្នកភូមិខាងលើភ្លាមៗតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាចង់លួចពិតប្រាដកមែននិង វត្ថុតាងរួមមាន÷ដែកឆ្អឹះសោរ០៣ ពិល០១ កាបូបលុយ០១ ក្នុងនោះមានកាតATM០១ ប័ណ្ណបើកបរ០១,លុយសម័យដើម៧០០រៀល , លុយខ្មែរ ៥,២០០៛លិខិតបញ្ចាំ០១ ។ជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ចូនបន្តទៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្តាលដើម្បីចាត់ការបន្ត៕ផូប៊ុនថន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *